មុនបោះជំហានចូលសិល្បៈ Aff បានបញ្ចប់ការសិក្សាពីសាលាល្បីលំដាប់ប្រទេស
Aff Taksaorn ជាកំពូលតារាស្រីក្នុងដួងចិត្តមហាជនភាគច្រើន មិនថាប្រិយមិត្តក្នុង និង ក្រៅស្រុកនោះទេ តែងតែអួតសរសើរមិនដាច់ពីមាត់ឡើយចំពោះនាង។ ឈានជើងចូលវិស័យសិល្បៈរាប់ឆ្នាំ តារាស្រីរូបនេះ តែងធ្វើឱ្យមហាជនអ្នកទស្សនាស្រឡាញ់ចូលចិត្ត ជាពិសេសអត្តចរិតឫកពាថ្លៃថ្នូរនេះតែម្ដង។
បច្ចុប្បន្នតារាស្រី Aff ត្រូវជាប់ឈ្មោះជាស្ត្រីមេម៉ាយមើលថែកូនតែម្នាក់ឯង បន្ទាប់ពីបែកបាក់គ្រួសារជាមួយនឹងអតីតស្វាមីហាយសូរ នាយ Songkarn។ ទោះបីមានឈ្មោះក្លាយជាស្រីមេម៉ាយ Aff នៅតែធ្វើឱ្យមហាជនស្រឡាញ់អាណិតនាងដដែល។
ដោយឡែក បើក្រឡែកមើលពីប្រវត្តិការសិក្សារបស់តារាស្រីរូបនេះ មុនឈានជើងចូលសិល្បៈថៃក៏មិនធម្មតាដែរ ដោយប្រិយមិត្តដឹងហើយអាចនឹងលាន់មាត់សរសើរ Aff មិនខាន។ ជាកាពិតណាស់ មិនត្រឹមតែមានសមត្ថភាពសម្ដែងល្អ រូបសម្រស់ស្រស់ស្អាត Aff ក៏ជាតារាស្រីជួរមុខថៃមួយរូបដែលបានរៀនចប់ថ្នាក់មហាវិទ្យាល័យផងដែរ។
ជាតារាស្រីមានចរិយាល្អ Aff បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញនីតិសាស្ត្រ មកពីសាកលវិទ្យាល័យជូឡាឡុងកន ដែលជាសាកលវិទ្យាល័យលំដាប់ជាតិក្នុងប្រទេសថៃ។ មិនត្រឹមប៉ុណ្ណោះនាង ជាសិស្សពូកែដែលបានឈរលើតារាងកិត្តិយស ចំណាត់ថ្នាក់លេខ ២ ទៀតផង ពិតគួរឱ្យសរសើរណាស់ ទាំងស្អាត ឆ្លាត ហើយរៀនពូកែទៀត៕