(វីដេអូ) ចាំអតីតបេក្ខភាព The Voice Kid រូបនេះទេ ប្រែសម្រស់ខ្លាំង ស្អាតខុសពីក្មេង ១៨០ ដឺក្រេ
ថ្មីៗនេះដែរ បន្ទាប់ពីកម្មវិធី The Voice Kid Cambodia រដូវកាលទី ៣ កំពុងតែចាប់ផ្តើមដំណើរការក្នុងការជ្រើសរើសបេក្ខភាពនោះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក គេក៏បានឃើញវីដេអូនៃការប្រកួតកម្មវិធី The Voice Kid Cambodia រដូវកាលទី ១ និង រដូវកាលទី ២ ត្រូវបានបង្ហោះឡើងវិញព្រោងព្រាត។ ក្នុងនោះ គេក៏បានឃើញវីដេអូរបស់កុមារី ម៉ា រ៉ាស្ទីណា ដែលជាក្មួយស្រីបង្កើតរបស់អ្នកនាង ឆៃលី ដាឡែន ក៏ត្រូវបានបង្ហោះឡើងវិញដែរ។
វីដេអូកាលពីអំឡុងឆ្នាំ ២០១៧ កម្មវិធី The Voice Kid Cambodia រដូវកាលទី ១ ម៉ា រ៉ាស្ទីណា ក្មួយស្រីរបស់អ្នកនាង ឆៃលី ដាឡែន ក៏នៅតែត្រូវបានទទួលបានការគាំទ្រដូចដើម ព្រោះនាងបានជ្រើសរើសបទ «Saxophone បាត់ស្នេហ៍» ដែលជាបទមានតុងខ្ពស់យកទៅប្រកួតក្នុងវគ្គ Blind Audition។ យ៉ាងណា មកដល់វគ្គ The Battle ម៉ា រ៉ាស្ទីណា ក៏ត្រូវបានធ្លាក់ផងដែរ។
ក្រោយពីវីដេអូ ក្មួយស្រីត្រូវបានល្បីល្បាញសាជាថ្មី ក្រោយរយៈពេល ៥ ឆ្នាំ ត្រូវបានរំលងផុតទៅ ស្រាប់តែអ្នកនាង ឆៃលី ដាឡែន បានបង្ហោះរូបភាពរបស់ក្មួយស្រីក្នុងវ័យ ១៩ ឆ្នាំ ពោលគឺនៅក្នុងឆ្នាំ ២០២២ ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះបច្ចុប្បន្ន ម៉ា រ៉ាស្ទីណា ពេញវ័យ និង ស្រស់ស្អាតប្លែកខ្លាំងដល់ទៅ ១៨០ ដឺក្រេ។ ជាងនេះទៅទៀត ក្មួយស្រីបង្កើតរបស់អ្នកនាង ឆៃលី ដាឡែន រូបនេះ ក៏ត្រៀមចូលរោងជ័យភ្ជាប់ពាក្យទៀតផង៕