ថ្នាំផ្សះ និង ពេលវេលាដ៏ស័ក្តិសមដែលគួរប្រើចំពោះទារក !
នៅពេលកូនអ្នកឈឺ វាគឺជារឿងធម្មតាទេដែលអ្នកចង់ឲ្យពេទ្យឆាប់ព្យាបាលគេឲ្យជាលឿន ជាពិសេសថ្នាំផ្សះតែម្តង ។ ថ្នាំប្រភេទនេះគឺមានប្រសិទ្ធភាពខ្លាំងក្នុងការសម្លាប់បាក់តេរី ប៉ុន្តែអាស្រ័យទៅតាមអាការ និង ជំងឺរបស់កូន ហើយវាក៏ប្រហែលជាមិនមែនជាជម្រើសដែលត្រឹមត្រូវផងដែរ ។ ថ្នាំផ្សះគឺគ្រាន់តែប្រើដើម្បីសម្លាប់បាក់តេរី មិនមែនសម្រាប់សម្លាប់វីរុសដែលបង្កជាជំងឺផ្តាសាយឡើយ ។
ទារកត្រូវការថ្នាំផ្សះតែនៅពេលគេកំពុងតែមានជំងឺទាក់ទងនឹងជំងឺបង្កឡើងដោយបាក់តេរីញឹកញាប់ដូចខាងក្រោមនេះ ៖
• ក្តៅខ្លួនខ្លាំង ៈ ក្មេងអាយុច្រើនជាង ៣ ខែ ក្តៅចាប់ពី ៣៨ អង្សាឡើងទៅ ក្មេងអាយុ ៣ ខែ ទៅ ១២ ខែ ក្តៅចាប់ពី ៣៨.៨ អង្សា ឡើងទៅ ។
• ជំងឺរលាកសួត
• ជំងឺក្អកមាន់
• ការបង្ករោគក្នុងត្រជាក់
• ការបង្ករោគនៅផ្លូវទឹកម៉ូត្រ
• ការបង្ករោគផ្សេងៗទៀត ៈ ទារកទើបនឹងកើតកម្រនឹងមានជំងឺ Strep Throat (ដែលមានអាការនៃការក្តៅខ្លួន ឈឺបំពង់ក និង ពិបាកលេបអាហារ) ឬ ការបង្ករោគនៅប្រហោងឆ្អឹងមុខណាស់ ដែលត្រូវការប្រើថ្នាំផ្សះ ។
ថ្នាំផ្សះអាចបង្កជាផលរំខាន ឬ បញ្ហាផ្សេងៗទៀតច្រើនដូចជា ៖
• ប្រតិកម្មអាល់ឡែកហ្ស៊ី ៈ ដែលវាអាចចេញជាកន្ទួលរមាស់បន្ថែមទៀត
• ផលរំខាន ៈ មានកុមារប្រហែលម្នាក់ហើយក្នុងចំណោម ១០ នាក់ ធ្លាប់មានផលរំខាននៃការប្រើថ្នាំផ្សះ ដូចជា រាករូស ចង្អោ និង ឈឺពោះ
• រ៉េស៊ីស្តង់ថ្នាំផ្សះ ៈ ដោយសារតែថ្នាំផ្សះត្រូវបានប្រើប្រាស់កាន់តែច្រើន និង ខុសៗគ្នា ដូច្នេះថ្នាំនោះអាចនឹងលែងមានប្រសិទ្ធភាពក្នុងការសម្លាប់បាក់តេរីទៀត ដែលនេះគេហៅថារ៉េស៊ីស្តង់ថ្នាំផ្សះ ។
តើថ្នាំផ្សះចាប់ផ្តើមមានប្រសិទ្ធភាពលឿនប៉ុនណាទៅ?
កុមារភាគច្រើនចាប់ផ្តើមមានអារម្មណ៍ល្អវិញក្នុងរយៈពេល ៤៨ ទៅ ៧២ ម៉ោង នៃការចាប់ផ្តើមព្យាបាល ប៉ុន្តែយកល្អគួរតែឲ្យថ្នាំគេប្រើតាមពេលវេលាដែលគ្រូពេទ្យណែនាំឲ្យគ្រប់ចំនួន ។ ការបញ្ឈប់ការប្រើថ្នាំនេះលឿនពេកអាចធ្វើឲ្យការបង្ករោគត្រឡប់មកវិញបាន។ គ្រូពេទ្យប្រហែលជាត្រូវចេញជាថ្នាំផ្សះខ្លាំងជាងមុនទៀតបើសិនជាបាក់តេរីមានភាពស៊ាំនឹងថ្នាំផ្សះដំបូង និង មិនអាចសម្លាប់បាក់តេរីបាក់តេរីបានទេ ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ parents
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com