អាហារ ៥ យ៉ាងនេះ មានប្រសិទ្ធភាពអាចជួយអ្នកឆាប់មានផ្ទៃពោះលឿន !
ការមានផ្ទៃពោះគឺជារឿងដែលប្តីប្រពន្ធគ្រប់រូបកំពុងតែប្រាថ្នាចង់បាន ជាពិសេសនៅពេលដែលពួកគេបានសាងគ្រួសារជាមួយគ្នារួចហើយ ប៉ុន្តែបើសិនជាអ្នកកំពុងតែពិបាកក្នុងការមានកូន ឬ មានផ្ទៃពោះ យកល្អគួរតែពិនិត្យទៅលើរបបអាហារសិន មុននឹងសម្រេចចិត្តប្រើប្រាស់ថ្នាំដើម្បីបង្កើនការមានផ្ទៃពោះ ។ ពេលខ្លះអ្វីដែលអ្នកញ៉ាំអាចប៉ះពាល់ដល់ការមានផ្ទៃពោះបាន ដូច្នេះការផ្លាស់ប្តូររឿងមួយចំនួនចំពោះរបបអាហារ គឺជារឿងដែលត្រូវធ្វើ ។ ខាងក្រោមនេះខ្ញុំសូមណែនាំនូវអាហារ ៥ប្រភេទ ដែលអ្នកគួរតែញ៉ាំដើម្បីត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះ ៖
១. ប្រូតេអ៊ីនមានគុណភាព
សម្រាប់ប្តីប្រពន្ធដែលកំពុងតែព្យាយាមមានផ្ទៃពោះ យកល្អគួរតែបញ្ចូលប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ក្នុងរបបអាហារផង ។ ចូរបង្កើនការញ៉ាំប្រូតេអ៊ីនចាប់ពី ២៥ ភាគរយឡើយទៅ ខណៈពេលដែលបន្ថយការញ៉ាំកាបូអ៊ីដ្រាតរហូតដល់ ៤០ ភាគរយ ដើម្បីបង្កើនឱកាសនៃការមានផ្ទៃពោះបាន ។ ចូរញ៉ាំស៊ុត ត្រីសាលម៉ុង និង សាច់បក្សី ព្រោះវាផ្ទុកទៅដោយប្រូតេអ៊ីនដែលរាងកាយត្រូវការដើម្បីមានផ្ទៃពោះ ។
២. ត្រីទឹកត្រជាក់
ត្រីសាលម៉ុងគឺជាប្រភពដ៏ល្អមួយនៃប្រូតេអ៊ីន ហើយក៏មានចំនួនអាស៊ីតខ្លាញ់អូមេហ្គាបី ខ្ពស់ដែរ ដែលវាដើរតួនាទីជាផ្នែកមួយនៃការបន្តពូជ និង ភាពអាចមានកូនបាន។ ម្យ៉ាងវិញទៀត បើសិនជាអ្នកមិនចូលចិត្តញ៉ាំត្រីទេ អ្នកក៏អាចជ្រើសរើសការញ៉ាំគ្រាប់ល្ងក៏បានដែរ ព្រោះវាមានអាស៊ីតខ្លាញ់អូមេហ្គាបីដូចគ្នា។
៣. ផ្លែឈើ និងបន្លែ
បើសិនជារបបអាហារអ្នកសព្វថ្ងៃមិនសូវមានអាហារប្រភេទនេះទេ ចូរចាប់ផ្តើមញ៉ាំវាពីពេលនេះទៅព្រោះវាមិនត្រឹមតែផ្តល់ជីវជាតិសំខាន់ៗដែលរាងកាយត្រូវការទេ តែក៏ជួយឲ្យអ្នកងាយនឹងមានផ្ទៃពោះដែរ ។ ការញ៉ាំបន្លែ និង ផ្លែឈើច្រើន ក៏ជាទម្លាប់ល្អដែលអ្នកត្រូវតែចាប់ផ្តើមដែរ ជាពិសេសពេលត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះតែម្តង ដើម្បីប្រាកដថាកូនទទួលបានជីវជាតិដែលត្រូវលូតលាស់ប្រកបដោយសុខភាពល្អ និង ធំធាត់ក្នុងផ្ទៃ ។
៤. អាហារធ្វើពីទឹកដោះគោមានជាតិខ្លាញ់ពេញលេញ
ជាតិកាលស្យូមគឺជាជាតិរ៉ែដ៏សំខាន់ក្នុងការបង្កើនលទ្ធភាពនៃការមានផ្ទៃពោះ ក្រៅពីជួយឲ្យឆ្អឹងរឹងមាំ ។ ដូច្នេះការញ៉ាំអាហារធ្វើពីទឹកដោះគោមានជាតិខ្លាញ់ពេញលេញគឺល្អសម្រាប់អ្នក តែចូរប្រាកដថាអ្នកបានកាត់បន្ថយការញ៉ាំវាត្រឹមតែម្តងក្នុងមួយថ្ងៃបានហើយដើម្បីកុំឲ្យឡើងទម្ងន់ពេក ។
៥. អាស៊ីហ្វូលិក
សម្រាប់ប្តីប្រពន្ធដែលចង់មានផ្ទៃពោះនៅឆ្នាំក្រោយ សម្រាប់ពេលបច្ចុប្បន្ននេះគឺជាពេលដែលអ្នកត្រូវបង្កើនការញ៉ាំអាហារណាសម្បូរសារធាតុអាស៊ីតហ្វូលិកសិន ។ គ្រាប់ធញ្ញជាតិ ផ្លែឈើជូរៗ និង បន្លែគឺជាប្រភពដ៏ល្អមួយនៃអាស៊ីតហ្វូលិកដែលអ្នកត្រូវការ ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com