មុនឈានចូលត្រីមាសដំបូងនៃគភ៌ ស្ត្រីមានផ្ទៃពោះគួរតែបំប៉ងជាមួយវីតាមីនទាំងនេះ !
ការញ៉ាំអាហារមានតុល្យភាព និង ផ្តល់សុខភាពក្នុងពេលមានផ្ទៃពោះនឹងជំរុញឲ្យអ្នក និង កូនក្នុងផ្ទៃទទួលបានជីវជាតិដែលត្រូវការ ។ ថ្វីបើវីតាមីន និង ជីវជាតិទាំងអស់គឺជារឿងសំខាន់ក្នុងពេលនេះក៏ដោយ តែមានជីវជាតិជាច្រើនទៀតដែលគួរតែទទួលបានជាអតិភាព ។
បើសិនជាអ្នកកំពុងតែរំពឹងថាមានកូន រាងកាយនឹងត្រូវការថ្នាំបំប៉នដែរ ។ សម្រាប់ស្ត្រីមានផ្ទៃពោះ អ្នកត្រូវតែចងចាំថានឹងទទួលបានជីវជាតិខាងក្រោមនេះ ៖
• វីតាមីន D ១០mcg ជារៀងរាល់ថ្ងៃ
• Folic Acid ៤០០mcg រាល់ថ្ងៃ ដែលគួរតែទទួលបានមុនពេល និង ក្នុងត្រីមាសដំបូង
សម្រាប់វីតាមីន D នៅស្រុកយើងអាចទទួលបានយ៉ាងងាយពីការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ។
និយាយដល់ Folic Acid វិញ វាគឺជាជីវជាតិដ៏សំខាន់បំផុតក្នុងពេលមានផ្ទៃពោះ។ មុខងារដំបូងរបស់វាគឺបង្ការការខូចអវៈយវៈដល់ទារកក្នុងផ្ទៃ ដូចជា ពកឆ្អឹងខ្នង ឬខូចបំពង់សរសៃប្រសាទជាដើម ។ វាត្រូវបានគេណែនាំថា ស្ត្រីដែលមានផ្ទៃពោះគួរតែញ៉ាំថ្នាំ Folic Acid យ៉ាងហោចណាស់ ៤០០mcg ក្នុងមួយថ្ងៃនៅពេលកំពុងតែព្យាយាមមានផ្ទៃពោះ និង ប្រើរហូតដល់មានផ្ទៃពោះ ៣ ខែ ។ បើសិនជាអ្នកមិនអាចញ៉ាំសារធាតុនេះមុនពេលអ្នកដឹងថាខ្លួនឯងមានផ្ទៃពោះទេ យកល្អគួរតែចាប់ផ្តើមញ៉ាំវាភ្លាមនៅពេលដែលដឹងថាខ្លួនឯងមានផ្ទៃពោះហើយ ។
មានស្ត្រីច្រើនណាស់ដែលត្រូវបានគេដឹងថា ទំនងជាងាយនឹងមានការខូចខាតបំពង់សរសៃប្រសាទក្នុងពេលមានផ្ទៃពោះ ។ ស្ត្រីទាំងនេះត្រូវបានគេណែនាំឲ្យប្រើថ្នាំ Folic Acid កម្រិតខ្ពស់រហូតដល់ ៥ មីលីក្រាមជារៀងរាល់ថ្ងៃរយៈពេល ១២ សប្តាហ៍ជាប់គ្នាឯណោះ ។
ស្ត្រីដែលប្រឈមខ្លាំងនឹងការខូចបំពង់សរសៃប្រសាទលើទារកក្នុងផ្ទៃមានដូចជា ៖
• ស្ត្រីជាម្តាយ ឬ ប្តីកំពុងតែជួបបញ្ហាខូចបំពង់សរសៃប្រសាទខ្លួនឯងហើយ
• មានប្រវត្តិមានកូនពីមុនខូចបំពង់សរសៃប្រសាទដែរ
• គ្រួសារធ្លាប់មានប្រវត្តិខូចបំពង់សរសៃប្រសាទទាំងម្តាយ និង ប្តី
• មានជំងឺទឹកនោមផ្អែម
ស្ត្រីដែលប្រើថ្នាំប្រឆាំងជំងឺឆ្គួតជ្រូកត្រូវតែមានការប្រុងប្រយ័ត្ន និងស្វែងរកដំបូន្មានពីគ្រូពេទ្យ ដោយសារតែពួកគេប្រហែលជាត្រូវការបង្កើនចំនួនប្រើប្រាស់ថ្នាំ Folic Acid នេះដែរ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com