Connect with us

ម៉ាក់​ម៉ាក់

ទារកទើបចេះដើរតេសតាស ងាយពុកធ្មេញណាស់ ចឹងគួរការពារដូចម្តេចទៅ ?

on

Advertisement

វា​អាចជា​រឿង​ពិបាក​តិចតួច​ដែរ​សម្រាប់​ឪពុកម្តាយ​ដើម្បី​ប្រាកដថា អនាម័យ​មាត់​ធ្មេញ​របស់​កូនតូច​ពួកគេ​ស្ថិតក្នុង​កម្រិត​មួយ​ល្អ​។ នៅពេល​កូន​ទើប​ចេះ​ដើរ​តេសតាស អាយុ​បាន ២៤​ខែ ធ្មេញ​ថ្គាម​គេ​លូតលាស់​អស់ហើយ​។ ដើម្បី​កុំ​ឲ្យ​ធ្មេញ​ទាំងនេះ​ងាយ​នឹង​ពុក ឪពុកម្តាយ​គួរតែ​ប្រើ​វិធី​បង្ការ​ដូចខាងក្រោម​នេះ​ផង​៖

​កាត់បន្ថយ​ការ​ញ៉ាំ​របស់​ផ្អែម​
​ជាតិ​ផ្អែម​គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ​នៃ​ការពុក​ធ្មេញ​។ ជាតិ​ផ្អែម​ផ្ទុក​ទៅដោយ​ជាតិ​គ្លុយកូស ដែលជា​ជាតិ​ស្ករ​មួយ​ប្រភេទ​ងាយ​នឹង​ជួយ​ឲ្យ​បាក់តេរី​ក្នុង​មាត់​លូតលាស់​ណាស់​។ បាក់តេរី​ប្រើប្រាស់​ជាតិ​ស្ករ​ដើម្បី​ផលិត​ជា​អាស៊ីត​ដើម្បី​បំផ្លាញ​ធ្មេញ​។ ដូច្នេះ អ្នក​គួរតែ​កាត់បន្ថយ​ការ​បណ្តោយ​កូន​ញ៉ាំ​ស្ករ​គ្រាប់ តែ​ឲ្យ​គេ​ញ៉ាំ​អាហារសម្រន់​ដែល​ផ្តល់​សុខភាព​វិញ​ដូចជា ផ្លែឈើ ទឹកដោះគោ យ៉ា​អួ​ជាដើម​។​

​កាត់បន្ថយ​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​
​ទឹក​ផ្លែឈើ​ផ្ទុក​ទៅដោយ​ជាតិ​ស្ករ​កំហាប់​ខ្ពស់បំផុត​។ វា​គួរតែ​ទុក​ឲ្យ​កូន​ញ៉ាំ​ក្នុងពេល​ញ៉ាំ​បាយ ឬ​មិនបាច់​តែម្តង​ក៏បាន​ដែរ​។ ការ​ញ៉ាំ​ទឹក​ផ្លែឈើ​រាល់ថ្ងៃ គួរតែ​បន្ថយ​មក​ត្រឹម ១១៨​ទៅ ១៧៧​មី​លី​លីត្រ​បាន​ហើយ​។​

​ដាក់​ទឹក​ធម្មតា​ឲ្យ​គេ​បៅ​
​បើសិនជា​កូន​ចេះ​ដើរ​តេសតាស​ចូលចិត្ត​ដើរទៅ​ណា​មក​ណា​កាន់​កំប៉ុង​ទឹកដោះគោ​ជាប់ ឬ​ត្រូវការ​បៅ​ច្រើន ចូរ​ប្រាកដថា អ្នក​បានដាក់​ទឹកស្អាត​ចូលទៅក្នុង​ដប​ទឹកដោះគោ​នោះ​ជំនួស​ឲ្យ​ទឹក​ផ្លែឈើ ឬ​ទឹកដោះគោ​ហើយ​។ យក​ល្អ​គួរតែ​បង្រៀន​គេ​ឲ្យ​ចេញ​ញ៉ាំ​ទឹក​ធម្មតា​ក្រោយពី​គេ​អាយុ​បាន ១៤ ទៅ ១៥​ខែ តែ​មិនបាច់​ឲ្យ​គេ​ញ៉ាំ​ពេល​គេង​ទេ​។​

​ចូរ​ដុស​សម្អាត​ធ្មេញ​គេ​មួយថ្ងៃ​ពីរដង​ជាមួយនឹង​ថ្នាំដុសធ្មេញ​មាន​ជាតិ​ហ្លុ​យ​អ័​រ៉ា​យ​
​ជាតិ​ហ្លុ​យ​អ័​រ៉ា​យ​ជួយ​ធ្វើ​ឲ្យ​ធ្មេញ​ស៊ាំ​នឹង​អាស៊ីត​ដែល​ផលិត​ចេញពី​បាក់តេរី​ក្នុង​មាត់​។ បើសិនជា​កូន​អ្នក​មិន​ទទួលបាន​សារធាតុ​នេះ​គ្រប់គ្រាន់​ទេ ការពុក​ធ្មេញ​អាច​នឹង​កើតឡើង​ហើយ​។ ការ​ដុស​សម្អាត​ធ្មេញ​កូន​ជាមួយនឹង​ថ្នាំដុសធ្មេញ​បែបនេះ​មួយថ្ងៃ​ពីរដង នឹង​ជួយ​ការពារ​ភាព​ពុក​របស់​ធ្មេញ​កូន​បាន​។ ការ​ញ៉ាំ​ទឹក​មាន​ជាតិ​ហ្លុ​យ​អ័ ក៏មាន​ប្រយោជន៍​សម្រាប់​ធ្មេញ​ដែរ​។​

​ប្រើ​អំបោះ​ស​ម្ងា​ត​ចន្លោះ​ធ្មេញ​
​ការ​ដុសធ្មេញ​មិនមែន​តែងតែ​គ្រប់គ្រង​ក្នុងការ​សម្អាត​កំទិច​អាហារ​ជាប់​នៅ​ចន្លោះ​ធ្មេញ​ទេ​។ បើសិនជា​កំទិច​អាហារ​ជាប់​នៅ​ធ្មេញ​យូរ វា​អាច​នាំ​ឲ្យ​លូតលាស់​បាក់តេរី​។ ការប្រើ​អំបោះ​សម្អាត​ចន្លោះ​ធ្មេញ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុងការ​កំចាត់​កំទិច​អាហារ​ជាប់​នៅ​ចន្លោះ​ធ្មេញ​បាន​យ៉ាង​ល្អ​ដែរ​។

​ចៀសវាង​ការប្រើ​ស្លាបព្រា​រួមគ្នា​
​អ្នក​គួរតែ​ចៀសវាង​ការប្រើ​ស្លាបព្រា​រួមគ្នា​ជាមួយ​កូនតូច​អ្នក ដើម្បី​ការពារ​ការចម្លង​បាក់តេរី​ពី​មាត់​ខ្លួនឯង​ទៅ​កូន​។ សម្រាប់​មនុស្ស​ធំ មាត់​នឹងមាន​បាក់តេរី​ច្រើនជាង ដែល​វា​ងាយ​នឹង​ចម្លង​ចូលទៅក្នុង​មាត់​របស់​កូន​តាមរយៈ​ទឹកមាត់​។ ការអនុវត្ត​បែបនេះ​នឹង​ជួយ​បន្ថយ​ឱកាស​កើត​បញ្ហា​ពុក​ធ្មេញ​លើ​ទារក​ទើប​ចេះ​ដើរ​តេសតាស​បាន​យ៉ាង​អស្ចារ្យ​៕

​ចាប់តាំងពី​ទារក​ទើប​ចេះ​ដើរ​តេសតាស​ចេះ​សិក្សា​នូវ​អ្វីដែល​គេ​ឃើញ និង​អ្វីដែល​អ្នក​បង្រៀន​គេ វា​គឺជា​ការទទួលខុសត្រូវ​ដ៏​ខ្លាំង​របស់​អ្នក​ក្នុងការ​អនុវត្ត​ទម្លាប់​សុខភាព​មាត់​ធ្មេញ​ដែល​ល្អៗ​។ ក្រោយពី​កូន​អាយុ​បាន ៦​ខែ​ហើយ អ្នក​គួរតែ​នាំ​គេ​ទៅ​ជួប​ពេទ្យធ្មេញ​កូនក្មេង​ជា​រៀងរាល់ ៤ ទៅ​៦​ខែម្តង​។ ដល់ពេល​គេ​អាយុ​បាន​មួយឆ្នាំ ក៏​គួរតែ​នាំ​គេ​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ធ្មេញ​ដែរ​។ ស្នាមញញឹម​ដែល​ស្អាត​គឺជា​សញ្ញា​មួយ​នៃ​ការ​មាន​សុខភាព​ល្អ ហើយ​កូន​សប្បាយចិត្ត​ទៀត​៕

 

​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ curejoy

អត្ថបទដោយ​៖ Chan Tha

អត្ថបទពេញនិយម

សាហាវ! លោកនាយកសាលា បោកប៉ូលិសឱ្យមុជទឹករកមាសក្នុងទន្លេ ការពិតលាក់ក្នុងផ្ទះស្រីស្នេហ៍ខ្លួនសោះ
នេះហើយមូលហេតុពិត ធ្វើឱ្យលោកចោរទៅប្លន់ហាងមាស និង សម្លាប់មនុស្សគ្មានញញើតដៃ ឡើងរាក់កំភែល!
បង្ហាញ​សម្រស់​កូនស្រី​ ​ចាន់​ ​សុ​ផា​នី​ ​តំណក់ឈាម​រួម​នឹង​ ​ហ្សូ​ណូ​ ​ពេលនេះ​ធំប៉ុន​ណាណី​បាត់​!​
ទម្លាយ​មុខមាត់​អ្នកនិពន្ធ​ ​នៅ​ពីក្រោយ​បទ​ល្បី​ៗ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​សង្ហា​ខ្លាំង​​

មតិរបស់អ្នក