អាការទាំងប៉ុន្មាននេះ ជាសញ្ញាទារកឃ្លានបៅ មិនមែនឈឺនោះទេ !
តើអ្នកមិនច្បាស់ថា ពេលណាកូនអ្នកត្រូវការបៅញឹកញាប់ប៉ុនណាមែនទេ? គន្លឹះខាងក្រោមនេះទំនងជាអាចឲ្យអ្នកដឹងថា ពេលណាកូនតូចរបស់អ្នកឃ្លានបាន។ យ៉ាងណាមិញ គន្លឹះនៃការឃ្លានបៅភ្លាមៗរបស់កូនអាចបង្ហាញឲ្យដឹងដូចជា៖
• ការលិឍ ឬ ខាំបបូរមាត់របស់គេ
• បើក ឬ បិទមាត់
• ជញ្ជក់ប្រអប់ដៃ ឬ សម្លៀកបំពាក់គេ
បើសិនជាអ្នកមើលមិនឃើញគន្លឹះទាំងនេះទេ កូនអ្នកនឹងចាប់ផ្តើមមានភាពសកម្មជាងនេះទៀតដូចជា៖
• ចេះតែងាកក្បាលទៅរកអ្វីដែលប៉ះថ្ពាល់របស់គេ
• បង្វិលខ្លួនចុះឡើងៗ ឬធ្វើយ៉ាងណាដើម្បីឲ្យខ្លួនឯងបានបៅ ឬ របស់ញ៉ាំ
• បង្វិលខ្លួនចុះឡើងនៅពេលមានមនុស្សព
• ចេះតែរុញអ្នកចេញបើសិនជានៅលើដៃអ្នក និង មើលទៅដូចជាបារម្ភអ្វីម្យ៉ាង
• រញ៉ាំរញ៉ូវ ឬ យំ
តើអ្នកគួរតែឧស្សាហ៍ឲ្យកូនបៅញឹកញាប់ប៉ុនណាទេ?
• អ្នកប្រហែលជាត្រូវបំបៅកូនឲ្យបានញឹកញាប់ជាងអ្វីដែលអ្នករំពឹងទុកទៅទៀត។ ចូរចាំថា ក្នុងពេលដែលគេមិនទាន់កើត សុកមានការផ្គត់ផ្គង់អុកស៊ីហ្សែន អាហារ ជាតិទឹក និង ការការពារជាប់រជារៀងរាល់ថ្ងៃ និង រាល់ម៉ោង
• ក្បួនដែលត្រូវចាំគឺ ត្រូវតាមដានកូនមើលគន្លឹះដែលបញ្ជាក់ថា គេឃ្លានបៅចៀសជាងមើលម៉ោង ដោយសារតែគេត្រូវការបៅញឹកញាប់។
• សម្រាប់ទារកទើបនឹងកើត អ្នកអាចត្រូវបំបៅដោះកូនជាមធ្យម ៨ ទៅ ១២ ដងក្នុងរយៈពេល ២៤ ម៉ោង។
• ការដែលបីកូនជាប់អាចជួយឲ្យអ្នកដឹងថាពេលណាគេឃ្លានបាន ប៉ុន្តែបើសិនជាកូនអ្នកកើតមិនគ្រប់ខែ ឬ អ្នកត្រូវបានប្រើថ្នាំដើម្បីជំរុញដល់ការកើត នោះទារកត្រូវការបំបៅយ៉ាងហោចណាស់ ជារៀងរាល់ ២ ទៅ ៣ ម៉ោង
តើកូនអ្នកបៅទឹកដោះគ្រប់គ្រាន់ដែរទេ?
• អ្វីដែលល្អនោះគឺថា អ្នកអាចរាប់ដឹងថាកូនស្លៀកខោទឹកនោមទទឹកប៉ុន្មានខោ។ សម្រាប់ថ្ងៃដំបូង ច្រើនតែធ្វើឲ្យខោទឹកនោមទទឹកមួយ ឬពីរដែរ ហើយវាគួរតែអាចទទឹកខោទឹកនោមបីឡើងទៅឯណោះក្នុងមួយថ្ងៃ។
• ជាមួយគ្នានេះដែរ ទារកនឹងលូតលាស់។ ការដែលទៅជួបពេទ្យជាទៀងទាត់ នឹងអាចឲ្យអ្នកដឹងថា ការលូតលាស់របស់កូនត្រឹមត្រូវឬអត់ ហើយភាគច្រើនក្មេងដែលបៅបានគ្រប់គ្រាន់នឹងទទួលបានការលូតលាស់ទៅតាមស្តង់ដាររបស់គេ។
• ប៉ុន្តែ ពេលបៅម្តងៗ កូនសប្បាយចិត្ត រុញក្បាលដោះចេញពីមាត់ ហើយមើលទៅគេមិនចង់បៅទៀត នោះមានន័យថាគេបៅឆ្អែត ហើយក៏ចង់គេងដែរ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
( ប្រភព ៖ livingandloving )