រៀងរាល់ថ្ងៃចុងសប្ដាហ៍ ក៏ដូចជាថ្ងៃឈប់សម្រាកពីការងារ ប្រិយមិត្តមួយចំនួនដែលរស់នៅរាជធានីភ្នំពេញ ប្រាកដជាស្វែងរកកន្លែងកម្សាន្តជិតផ្ទះ គ្រាន់លម្ហែបន្ធូរអារម្មណ៍ កាត់បន្ថយការចំណាយ និង ចំណេញពេលវេលាក្នុងការធ្វើដំណើរជាដើម។
ដូច្នេះហើយ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវកន្លែងលម្ហែមួយកន្លែង មានទីតាំងមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ ដោយប្រិយមិត្តអាចអង្គុយលម្ហែជាប់មាត់ទឹកបាន ដែលនៅទីនោះមានឈ្មោះថា «សម្រស់កៀនស្វាយ»។
ស្ថិតនៅជាប់រមណីយដ្ឋានកៀនស្វាយក្រៅ នៅ «សម្រស់កៀនស្វាយ» ប្រិយមិត្តអាចស្រូបខ្យល់អាកាសធម្មជាតិជាប់មាត់ទន្លេបំបាត់ទុក្ខកង្វល់ ឬសម្រាកលំហែអារម្មណ៍ជាដើម ដោយសារតែវាមានកញ្ចុះធំៗ និងកន្លែងអង្គុយញុំាអាហារមាត់ទឹក មានម្ហូបកុម្ម៉ង់ឆ្ងាញ់ៗជាច្រើនមុខ ព្រមទាំងមានសួនផ្កាស្អាតៗសម្រាប់ថតរូប។
សូមបញ្ជាក់ជូនថា ទីតាំងនេះ ចាប់បើកពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០ យប់៕
ប្រភព ៖ សម្រស់កៀនស្វាយ