សោកស្តាយ! តួអង្គនាងប្រចាំព្រះបរមរាជវាំងទសវត្សរ៍ ៦០-៧០ លោកជំទាវ ម៉ិញ កុសនី ទទួលមរណភាពក្នុងវ័យ ៧៤ ឆ្នាំ
នៅព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៣ មហាជនជាច្រើនមានក្តីរន្ធត់ចិត្ត និង ចូលរួមរំលែកទុក្ខ ក្រោយពីផេក «វប្បធម៌ខ្មែរ Khmer culture» បានប្រកាសដំណឹងមរណភាពរបស់លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។
ផេកខាងលើក៏បានបញ្ជាក់ថា លោកជំទាវ ម៉ិញ កុសនី អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានទទួលមរណភាពដោយរោគាពាធក្នុងជន្មាយុ ៧៤ ឆ្នាំ។
គួររំឭកថា លោកជំទាវ ម៉ិញ កុសនី បានសាងស្នាដៃជាច្រើនលើវិថីសិល្បៈ ដោយលោកជំទាវ គឺជាជាវីរៈសិល្បការិនី ដែលជាតួឯកផ្នែកតួអង្គនាង ប្រចាំព្រះបរមរាជវាំងទសវត្សរ៍ ៦០-៧០ សម័យសម្តេចព្រះមហាក្សត្រិយានី និងសម័យសាធារណៈរដ្ឋខ្មែរ ក៏ដូចជាក្នុងនាមជារដ្ឋលេខាធិការ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កាលពេលលោកជំទាវនៅមានជីវិតផងដែរ៕
ប្រភព៖ វប្បធម៌ខ្មែរ Khmer culture
រូបភាព៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ