Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 អូហ៍​អ៊ី​ចឹងសោះ​ ​!​ ​ហេតុផល​ ​៦​ ​យ៉ាងនេះ​ហើយ​ ​ទើប​នារី​ខ្មែរ​មួយចំនួន​ចង់បាន​ប្ដី​អាគាំង​
ស្នេហាស្នេហ៍ហឺត

អូហ៍​អ៊ី​ចឹងសោះ​ ​!​ ​ហេតុផល​ ​៦​ ​យ៉ាងនេះ​ហើយ​ ​ទើប​នារី​ខ្មែរ​មួយចំនួន​ចង់បាន​ប្ដី​អាគាំង​

មីនា ២១, ២០១៩

​ជា​រឿយ​ៗ​គេ​តែងឃើញ​នារី​ខ្មែរ​មួយចំនួន​បង្កើត​ចំណង​ស្នេហ៍​ជាមួយ​សាសន៍​ដទៃ​ ​ហើយ​គូ​ខ្លះ​បាន​រួមរស់​ជាមួយគ្នា​បង្កើត​គ្រួសារ​មួយ​យ៉ាង​មាន​សុភមង្គល​ ​។​ ​ក្រៅពី​ការ​ស្រឡាញ់​គ្នា​ឈាន​ដល់​ការ​រៀបការ​ ​តើមាន​ហេតុផល​អ្វីខ្លះ​បាន​ជានា​រី​ខ្មែរ​មួយចំនួន​សម្រេចចិត្ត​យក​ស្វាមី​បរទេស​ ​?​ ​ខាងក្រោម​នេះ​ជាហេតុ​ផល​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​ចម្ងល់​នេះ​ ​៖​

​១​.​ ​មានឱកាស​ទៅ​រស់នៅ​ ​ឬ​ ​ដើរលេង​នៅ​បរទេស​ ​

​មាន​នារី​ខ្មែរ​មិន​តិច​ឡើយ​មានវាសនា​បាន​ទៅ​រស់នៅ​បរទេស​ ​ក្រោយ​រៀបការ​ជាមួយ​ជនជាតិ​ដទៃ​ ​។​ ​ហេតុនេះ​ទើប​ស្រី​ៗ​មួយចំនួន​ជា​អ្នក​ដែល​មាន​ក្ដី​ស្រមៃ​ចង់​ផ្លាស់ប្ដូរ​ជីវិត​រស់នៅ​របស់​ខ្លួនឯង​ ​តែង​គិតថា​ ​បើ​បាន​រៀបការ​ជាមួយ​បរទេស​ប្រាកដជា​មានឱកាស​ស្គាល់​ទឹកដី​គេ​មិនខាន​ ​ទោះ​មិនបាន​ទៅ​រស់នៅ​ក៏បាន​ដើរលេង​ដែរ​ ​។​

​២​.​ ​មាន​ជីវភាព​ធូរធារ​

​ជា​រឿង​ដែលគេ​ល្បី​តៗ​គ្នា​ថា​ ​បាន​ប្ដី​អឺរ៉ុប​ ​ប្ដី​អាគាំង​ ​គឺ​មិនខ្វះទេ​លុយ​ចាយ​ ​។​ ​មិនមែន​មានន័យថា​នារី​ទាំងអស់​សុទ្ធតែ​គិត​បែបនេះ​ឡើយ​ ​តែ​សំដៅ​ដល់​អ្នក​ដែល​ជ្រើសរើស​យកប្ដី​បរទេស​គឺ​តែង​គិតដល់​ចំណុច​នេះ​ដែរ​ ​។​ ​រៀបការ​ជាមួយ​អ្នកមាន​ធនធាន​ច្រើន​ជា​ចំណុច​ល្អ​មួយ​ជួយ​ឱ្យ​មាន​ជីវភាព​ធូរ​ធារ​ ​និង​ ​មាន​ដើមទុន​ក្នុង​ការបង្កើត​អាជីវកម្ម​អ្វីមួយ​ ​។​ ​

​៣​.​ ​កូន​កើតមក​ស្អាត​ខ្លាំង​ ​

​ធ្លាប់​ឮគេនិយាយ​ថា​ ​បើ​បាន​ប្ដី​បរទេស​កូន​កើតមក​ដឹង​តែ​ស្អាត​ហើយ​ ​។​ ​នេះ​ជា​ការពិត​មួយ​ដែល​មិន​អាច​ប្រកែក​បាន​ ​កូន​ដែល​មាន​ឪពុកម្ដាយ​ពីរ​សាសន៍​ផ្សេងគ្នា​តែង​មាន​រូបរាង​ស្អាត​ប្លែក​ ​ខុសពី​ក្មេង​ដទៃ​ ​។​ ​កត្តា​នេះ​ក៏​ជា​ចំណុច​ពិសេស​មួយទៀត​ ​ចំពោះ​នារី​ដែល​មាន​ស្វាមី​ជា​សាសន៍​ផ្សេង​ ​។

​ ​

​៤​.​ ​កូន​ឆាប់​ចេះ​ភាសាបរទេស​

​ភាសាបរទេស​ ​ពិសេស​ភាសាអង់គ្លេស​ពិតជា​មាន​សារសំខាន់​ខ្លាំង​ក្នុង​ការ​ទំនាក់ទំនង​ជុំវិញ​ពិភពលោក​ ​។​ ​កូន​ដែល​មាន​ឪពុក​ប្រើប្រាស់​ភាសាអង់គ្លេស​ ​គឺ​ងាយ​នឹង​រៀន​ភាសាអង់គ្លេស​ចេះ​ណាស់​ ​ព្រោះ​គេ​មាន​សែស្រឡាយ​ឪពុក​ជា​អ្នក​និយាយ​ភាសា​នេះ​ ​។​ ​

​៥​.​ ​ផ្លាស់ប្ដូរ​វប្បធម៌​រវាង​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​

​ប្រាកដ​ណាស់​ ​នៅពេល​រៀបការ​ជាមួយ​ជនជាតិ​ដទៃ​ ​គឺ​អាច​ស្វែងយល់​ពី​វប្បធម៌​ ​ប្រពៃណី​ ​ទំនៀមទម្លាប់​ ​របស់​ប្រទេស​នោះ​ ​ហើយក៏​អាច​ចែករំលែក​នូវ​វប្បធម៌​ខ្មែរ​ទៅ​ស្វាមី​បាន​ដូចគ្នា​ដូចជា​ ​ការសំពះ​ ​របៀបរបប​ការរស់នៅ​ជាដើម​ ​។​ ​

​៦​.​ ​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗ​ ​

​រឿង​មួយចំនួន​ដែល​មិនធ្លាប់​បាន​ជួប​ ​ឬ​ ​មិនដែល​បាន​ធ្វើ​ពីមុន​ ​នឹង​បានឃើញ​ ​បាន​ធ្វើ​ ​ពេល​រៀបការ​ជាមួយ​បរទេស​ ​។​ ​មិនថា​របៀបរបប​ការ​ញ៉ាំ​អាហារ​ ​ការ​ធ្វើម្ហូប​ ​ឬ​ ​ការ​ទំនាក់ទំនង​នោះ​ទេ​ ​សុទ្ធតែ​ជា​ចំណេះ​ដឹង​ថ្មី​ៗ​អាច​រៀនសូត្រ​បាន​ ​៕​

អត្ថបទ ៖ រាជ

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ៩

កក្កដា ៥, ២០២២
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់