រៀនសម្គាល់ផង ! បើសុខៗប្ដីចេញចរិតប្លែកៗ ៦ យ៉ាងនេះ ដឹងតែមានស្រីច្បាស់ណាស់
មនុស្សស្រីលើលោកនេះ គ្មាននរណាម្នាក់ប្រាថ្នាចង់បានប្ដីមានចិត្តសាវ៉ាឡើយ តែអ្នកខ្លះមិនដឹងជាមានកម្មពៀរអ្វីបានជួបប្ដីចិត្តរយពាន់ ។ ប្ដីខ្លះហ៊ានក្បត់ដោយចំហរ ឯប្ដីខ្លះមានដោយការលួចលាក់ ដែលមិនងាយនឹងកត់សម្គាល់បាន ។ តទៅនេះជាចំណុចគួរឱ្យកត់សម្គាល់មួយចំនួនបង្ហាញថា ជីវិតប្ដីប្រពន្ធអ្នកមានអ្នកទី ៣ ចូលមកបណ្ដើរៗហើយ ដែលចាំបាច់អ្នកត្រូវរកវិធានការដោះស្រាយជាបន្ទាន់ ។
១. ព្យាយាមគ្រប់គ្រងរឿងផ្ទាល់ខ្លួនគ្រប់បែបយ៉ាងសូម្បីទូរស័ព្ទក៏មិនឱ្យប្រពន្ធកាន់
ពីមុនស្វាមីអ្នកមិនដែលធ្វើអីលាក់បាំងៗទេ តែមួយរយៈចុងក្រោយនេះរបស់របរផ្ទាល់ខ្លួន ឬ អ្វីដែលជារបស់ផ្ទាល់ខ្លួនគាត់ គឺគាត់ហួងហែងយ៉ាងចម្លែក ។ ជាក់ស្ដែងទូរស័ព្ទគាត់មិនដែលទុកប្រហែសឡើយ ប្រសិនបើអ្នកកាន់គាត់ហាក់រៀងស្លន់ស្លោ ។ មានន័យថាក្នុងទូរសព្ទគាត់មានលាក់អីហើយ ដែលមិនចង់ឱ្យអ្នកដឹង ។
រូបតំណាង
២. ចំណាំមើលមួយរយៈនេះចូលផ្ទះយឺតសឹងរាល់ថ្ងៃ
ប្ដីរបស់អ្នកមួយរយៈនេះមកផ្ទះយឺតរាល់ថ្ងៃ ហើយហូបបាយផ្ទះមួយចឹបៗឱ្យតែបានហូប ឬ មិនហូបក៏មាន ។ តើចម្លែកពេកទេដែលការងាររបស់គាត់មានប្រជុំរាល់ថ្ងៃ ឬ មានកម្មវិធីជប់លៀងរាល់ថ្ងៃនោះ ?
៣. យកចិត្តអ្នកយ៉ាងចម្លែកខុសពីមុនស្រឡះ
រឿងប្ដីផ្អែមល្ហែមដាក់ គឺជារឿងគួរឱ្យត្រេកអរមួយ តែអ្នកឆ្ងល់ទេថា ហេតុអ្វីចាំបាច់ផ្អែមល្ហែមដល់ថ្នាក់នេះ ? គាត់អាចព្យាយាមលាក់បាំងរឿងអ្វីមួយដែលមិនចង់ឱ្យអ្នកដឹង ឬ ក៏ខំប្រឹងយកចិត្តនៅពីក្រោយការពិតគួរឱ្យព្រឺខ្នងមួយ ។ ទន្ទឹមនឹងទទួលយកភាពផ្អែមល្ហែមនេះ ត្រូវរៀនសង្កេត និង ឃ្លាំមើលសកម្មភាពប្លែកៗគាត់ខ្លះផង ។
រូបតំណាង
៤. លុយកាក់ឱ្យប្រពន្ធកូនត្រូវបានកាត់បន្ថយ
អ្នកត្រូវសង្កេតមើល ថាតើអ្នក និង គាត់រាល់ថ្ងៃចំណាយលើអ្វីខ្លះ ? បន្ទាប់មកវិភាគលើការចំណាយរបស់គាត់ ថាគាត់ត្រូវចំណាយអ្វីបន្ថែមទេ ? បើរាល់ដងទោះគាត់មានកម្មវិធីជប់លៀងយ៉ាងណាក៏មានលុយឱ្យប្រពន្ធកូនមិនឱ្យខ្វះ ចុះឥឡូវបាត់លុយទៅណា បើការចំណាយនៅដដែលសោះ ?
៥. ក្លិនខ្លួនគាត់ចម្លែកៗដូចបាញ់ទឹកអប់ខុសម៉ាក
បើគាត់យកខ្លួនប្រាណទៅកៀកកិតនឹងអ្នកផ្សេង ប្រាកដជាជាប់ចំហាយក្លិនមកផ្ទះវិញមិនខាន ។ អ្នកអាចចំណាំក្លិនទឹកអប់ប្ដី និង ក្លិនទឹកអប់ដែលប្លែកៗមួយរយៈចុងក្រោយនេះ ។ ជួនកាលអាចជាប់ដោយពណ៌ក្រហមៗជាប់អាវ ដែលអាចជាក្រែមនារីអាថ៌កំបាំងណាម្នាក់ក៏ថាបាន ។
៦. លែងសូវមានចំណង់ផ្លូវភេទជាមួយអ្នក
សង្កេតមើលមួយរយៈនេះរាងកាយរបស់គាត់ទ្រុឌទ្រោមទេ ឬ ក៏នៅតែរឹងមាំដដែល ហើយគាត់អស់កម្លាំងហេវហត់អីដែរទេ ? បើរាងកាយរឹងមាំសុខភាពល្អជាសោះ ហេតុអ្វីគាត់បែរខ្នងដាក់អ្នក ? ទាំងនេះសុទ្ធតែជាមុខសញ្ញាហើយ ថាគាត់អាចកំពុងមានចំណីឆ្ងាញ់ភ្លេចម្ហូបនៅផ្ទះ ៕
រូបតំណាង
អត្ថបទ ៖ រាជ
ប្រភព ៖ Love Story