Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ក្រៅពី​លុយ​ ​និង​ ​ភាព​កក់ក្ដៅ​ ​ប្រពន្ធ​នៅ​ប្រទេស​កម្ពុជា​ ​ចង់បាន​ ​៥​ ​យ៉ាងនេះ​បំផុត​ពី​ប្ដី​ ​
ស្នេហាស្នេហ៍ហឺត

ក្រៅពី​លុយ​ ​និង​ ​ភាព​កក់ក្ដៅ​ ​ប្រពន្ធ​នៅ​ប្រទេស​កម្ពុជា​ ​ចង់បាន​ ​៥​ ​យ៉ាងនេះ​បំផុត​ពី​ប្ដី​ ​

ឧសភា ១៤, ២០២២

ទើបតែ​រៀបការ​ហើយ​ថ្មី​ៗ​ស្រី​ៗ​ចង់​ឲ្យ​ស្វាមី​ធ្វើ​រឿង​មួយចំនួន​ដល់​ខ្លួន​ខ្លាំង​ណាស់​ ​តែ​ដោយសារតែ​ទើបតែ​ចូល​រោងការ​ជាមួយ​គ្នា​​ទើប​មិន​ហ៊ាន​និយាយ​ ​។​ ​ឥឡូវនេះ​ ​«​ប្រជាប្រិយ​»​ ​ជា​អ្នក​ទម្លាយ​ជំនួស​ស្រី​ៗ​ដែល​ទើបនឹង​ក្លាយជា​ភរិយា​គេ​ថ្មីថ្មោង​ទាំងនោះ​ទៅចុះ​ ​។​ ​តោះ​ប្រុស​ៗ​សូម​មក​ជ្រួតជ្រាប​ទាំងអស់គ្នា​ ​៖​ ​

​១​.​ ​សូមឲ្យ​ការ​ជួបជុំ​ផឹកស៊ី​តែ​ក្នុង​កម្មវិធី​សំ​ខាន់​ៗ​បាន​ហើយ​កុំ​រាល់ថ្ងៃ​ចោលប្រពន្ធ​ពេក​ ​

​បុរស​មួយចំនួន​គិតថា​វា​ជា​រឿង​ធម្មតា​សម្រាប់​ខ្លួន​ ​តែ​ដែល​គិត​ទេ​ថា​ក្នុងចិត្ត​ប្រពន្ធ​កំពុង​ចាំ​ប្ដី​ ​នៅ​ឯ​ផ្ទះ​មាន​អារម្មណ៍​អន្ទះអន្ទែង​បែប​ណា​ ​?​ ​ការសេពគប់​មិន​ភក្ដិ​ចៀស​មិន​ផុត​ពី​រឿង​នេះ​ឡើយ​ ​តែ​សូមកុំ​ឲ្យ​វា​ក្លាយជា​ទម្លាប់​ ​ព្រោះ​គ្មាន​ភរិយា​ឯណា​ស្រឡាញ់​ប្ដី​ក្លិន​តែ​ស្រា​ឡើយ​ ​។​ ​

រូបតំណាង​

២​.​ ​សូមឲ្យ​ប្ដី​ចំណាយពេល​ដ៏​រវល់​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​ប្រពន្ធ​កូន​ខ្លះ​ ​

​រឿង​នេះ​បុរស​ជា​ប្ដី​អាច​គិតថា​ប្រពន្ធ​ទំនងជា​មិន​អាក់អន់​ស្រពន់ចិត្ត​អ្វី​ឡើយ​ ​ព្រោះ​គិតថា​ខ្លួន​រវល់​ខ្លាំង​រហូត​គ្មាន​ពេល​ឲ្យ​ប្រពន្ធ​កូន​ ​ព្រោះតែ​រកលុយ​ផ្គត់ផ្គង់​គ្រួសារ​ ​។​ ​យ៉ាងណា​បើ​គិត​​តែ​រឿង​ការងារ​រហូត​ភ្លេច​គិត​មនុស្ស​ដែល​អ្នក​ស្រឡាញ់​នៅតែ​ក្នុង​ផ្ទះ​ ​គ្មាន​ឱកាស​បាន​សាង​ភាព​ផ្អែមល្ហែម​នោះ​ក៏​មិន​អាច​ធ្វើឲ្យ​ជីវិត​គ្រួសារ​មាន​សុភមង្គល​បាន​ដែរ​ ​។​ ​

​៣​.​ ​បើសិនជា​អាច​កិច្ចការ​ងារ​ផ្ទះ​ទាំងឡាយ​សូម​ជួយ​ប្រពន្ធ​ខ្លះ​ផង​កុំ​ប្រកាន់ខ្លួន​ពេក​អី​ ​

​ការងារ​ផ្ទះ​ភាគច្រើន​ភរិយា​ជា​អ្នកទទួល​រ៉ាប់រង​ ​មិនថា​ការរៀបចំ​ទុក​ផ្ទះសម្បែង​ ​ម្ហូបអាហារ​ ​បោក​សម្លៀកបំពាក់​ ​និង​ ​មាន​កិច្ចការ​ជាច្រើន​ទៀត​ ​។​ ​ដូច្នេះ​នាង​ត្រូវ​ទទួលបន្ទុក​ច្រើន​ទាំង​ការងារ​ក្នុង​ ​និង​ ការងារ​ក្រៅ​ ​។​ ​សូម​ប្ដី​កុំ​ប្រកាន់ខ្លួន​ ​កុំ​គិតថា​ការងារ​ស្រី​ ​ការងារ​ប្រុស​ ​បើ​ឃើញ​នឹង​ភ្នែក​ហើយក៏​ដាក់ដៃ​ជួយ​ប្រពន្ធ​ខ្លះទៅ​ ​ព្រោះ​វា​មិនបាន​ធ្វើឲ្យ​ធ្លាក់​តម្លៃ​អ្វី​ឡើយ​ ​តែ​ផ្ទុយ​មក​​វិញ​ធ្វើឲ្យ​គ្រួសារ​កាន់តែ​មាន​សុភមង្គល​ ​។​ ​

៤​.​ ​សូមឲ្យ​ស្រឡាញ់​នាង​ ​និង​ ​គ្រួសារ​នាង​ដូច​គ្រួសារ​អ្នក​ដែរ​ ​

​ក្រៅពី​ស្រឡាញ់​នាង​ហើយ​ ​ប្រពន្ធ​ចង់​ឲ្យ​ប្ដី​ផ្ដល់​កិត្តិយស​ ​និង​ ​តម្លៃ​ទៅ​គ្រួសារ​នាង​ដូចគ្នា​ ​។​ ​នាង​នឹង​មាន​អារម្មណ៍​ថា​អ្នក​ ​និង​ ​នាង​មិនមែន​គ្រាន់តែ​ជា​ប្ដី​ប្រពន្ធ​ ​តែ​ជាគ្រួសារ​តែមួយ​ដូច​ចេញពី​ឈាម​តែមួយ​ ​ហើយ​កាន់តែ​ធ្វើឲ្យ​នាង​មាន​ភាព​កក់ក្ដៅ​ព្រម​ស្ម​័គ្រ​ខ្លួន​ក្បែរ​អ្នក​គ្មាន​ថ្ងៃ​ផ្លាស់ប្ដូរ​ ​។​ ​

​៥​.​ ​សូមឲ្យ​ស្មោះត្រង់​ជាមួយ​នាង​កុំ​ប្រឡូក​ប្រ​ឡាក​ជាមួយ​អ្នក​ផ្សេង​ ​

​មនុស្ស​ស្រី​ក្រោយ​រៀបការ​ហើយ​គឺ​នាង​បាន​ដាក់ចិត្ត​ថា​ស្រឡាញ់​តែ​ប្ដី​ម្នាក់​ ​ប្រគល់​ចិត្ត​ ​និង​ ​បេះដូង​ដ៏​ស្មោះ​របស់​នាង​ឲ្យ​ទៅ​អ្នក​ ​។​ ​គ្មាន​មនុស្ស​ស្រី​ឯណា​លើ​លោក​នេះ​សប្បាយចិត្ត​ ​ពេល​ឮ​ថា​ប្ដី​មាន​ស្រី​នោះ​ទេ​ ​មិនថា​ស្រី​នោះ​មាន​ឋានៈ​ក្នុង​បេះដូង​ប្ដី​ជា​អ្វីក៏ដោយ​ក៏​នាង​មិន​អាច​ទទួលយក​បាន​ដែរ​ ​។​ ​សូមឲ្យ​ស្វាមី​គ្រប់រូប​កុំ​បំផ្លាញ​ក្ដី​សុខ​ ​និង​ ​សុភមង្គល​គ្រួសារ​ ​ព្រោះតែ​បុគ្គល​ទី ៣ ឲ្យសោះ​ ​ព្រោះតែ​អ្នក​ដែល​ព្រម​កាន់ដៃ​អ្នក​ ​ព្រម​រួមសុខ​ ​រួមទុក្ខ​ជាមួយ​អ្នក​ ​គឺ​មាន​ប្រពន្ធ​នេះ​ហើយ​ ​៕​

រូបតំណាង

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់