ប្រុសៗ ១០០ ស្ទើរ ១០០ ស្ដាយក្រោយរឿង ៥ យ៉ាងនេះបំផុត ក្រោយប្រញាប់យកប្រពន្ធទាំងក្មេង
ជីវិតមនុស្សម្នាក់ៗទាំងប្រុសទាំងស្រីមិនអាចគេចផុតពីជីវិតត្រូវមានគូកសាងគ្រួសារនោះទេ ។ និយាយពីប្រុសៗវិញ ខ្លះរៀនចប់ក្រោយមានការងារធ្វើក៏សម្រេចចិត្តរៀបការ លះបង់ជីវិតនៅម្នាក់ឯង ។ ប្រុសៗភាគច្រើនដែលរៀបការទាំងវ័យក្មេងពេកច្រើនតែស្ដាយនូវរឿងមួយចំនួន ដែលខ្លួនឯង មិនទាន់បានធ្វើ តែមិនមែនមានន័យថា ពួកគេចង់វិលត្រឡប់ទៅរស់នៅម្នាក់ឯងវិញនោះដែរ គ្រាន់តែថា បើពេលវេលាអាចវិលថយក្រោយគេនឹងធ្វើរឿងទាំងនោះវិញ ៖
១. ការដើរលេងផ្សងព្រេងជាមួយមិត្តភក្ដិ ៖ មនុស្សប្រុសចូលចិត្តបំផុតគឺការដើរលេងបែបផ្សងព្រេង ទៅកន្លែងឆ្ងាយៗ មានទេសភាពស្អាតៗ ហើយទៅបោះតង់ យប់ឡើងដុតភ្លើងអុស អង្គុយនិយាយគ្នាពីជីវិត ។ វាជាអានុស្សាវរីយ៍មួយដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយវានឹងក្លាយជាការចងចាំល្អបំផុត សម្រាប់ជីវិត ។
២. ចំណាយពេលជាមួយបងប្អូន ប៉ាម៉ាក់ឱ្យបានច្រើន ៖ ក្រោយរៀបការហើយ នាមជាបុរស ត្រូវមានបន្ទុកយ៉ាងធំក្នុងគ្រួសារ ត្រូវចំណាយពេលឱ្យប្រពន្ធកូន ខំរកប្រាក់ ឆ្លៀតពេលទំនេរត្រូវនាំប្រពន្ធកូនដើរលេង ឬ ចំណាយពេលជាមួយខាងស្រី ស្ទើរតែលែងមានឱកាស ផ្ដល់ភាពកក់ក្ដៅជាមួយប៉ាម៉ាក់បង្កើត ។
៣. សម្ភារៈ ឬ របស់ដែលខ្លួនឯងស្រឡាញ់ ៖ ជីវិតមនុស្សយើងមានសុភមង្គល ឬ គ្មានសុភមង្គលត្រង់ថា បានធ្វើអ្វីដែលខ្លួនឯងចង់ធ្វើឬនៅ ? ជីវិតនៅម្នាក់ឯងមិនទាន់មានបន្ទុកចង់បានអ្វី ស្រឡាញ់របស់អ្វីយើងអាចទិញបាន តែក្រោយរៀបការហើយ អ្នកត្រូវការចំណាយ ១០០០ ទិស មិនប្រាកដថា អាចធ្វើអ្វីដែលខ្លួនចង់ធ្វើទៀតនោះទេ ។
៤. ការរៀនបន្ថែម ៖ សម្រាប់អ្នកដែលមានពេលគ្រប់គ្រាន់ និង មានលទ្ធភាព ដែលក្រោយរៀបការហើយ អាចទៅរៀននេះ រៀននោះតាមចិត្តចង់ តែវាមិនអាចទេប្រសិនបើ យើងជាអ្នកមានលទ្ធភាពល្មមមួយអាចរស់បាន ។ ម្យ៉ាងទៀតអ្នកក៏មិនអាចទុកប្រពន្ធកូនចោល ហើយគិតតែរឿងរៀនសូត្រនោះទេ ។
៥. មិនបានប្រឡូកក្នុងការងារឱ្យអស់ចិត្ត ៖ ជីវិតនៅម្នាក់ឯង យើងនឹងមានឱកាសប្រឡូកការងារ លោតហក់តាមចិត្ត ដើម្បីស្វែងរកការងារមួយដែលនឹងនរ ច្បាស់លាស់ ហើយពេលខ្លះទោះយើង មិនទាន់ជោគជ័យក៏មិនព្រួយខ្លាំង ព្រោះមានតែខ្លួនមួយ ។ ក្រោយរៀបការអ្នកមិនអាចចេះតែលោតហក់តាមចិត្តទេ ប្រសិនបើអ្នកមានបញ្ហារឿងប្រាក់ចំណូល ប្រពន្ធកូនរបស់អ្នកគេរស់នៅបានដោយរបៀបណា?
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ