Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ការសិក្សា​រក​ឃើញថា​ ​មនុស្ស​ប្រុស​ចេះ​យំ​ ​ជា​បុរសដែល​ស្មោះ​នឹង​រឿងស្នេហា​បំផុត​
ស្នេហាស្នេហ៍ហឺត

ការសិក្សា​រក​ឃើញថា​ ​មនុស្ស​ប្រុស​ចេះ​យំ​ ​ជា​បុរសដែល​ស្មោះ​នឹង​រឿងស្នេហា​បំផុត​

មីនា ៣១, ២០២២

ការ​យំ​ ​គឺ​ខុសពី​ការ​ហូរទឹកភ្នែក​ ​ពេលខ្លះ​អាច​ធូលី​ចូល​ភ្នែក​ ​ឬ​ ភ្នែក​ប៉ះ​នឹង​សារធាតុ​អ្វីមួយ​ក៏អាច​បណ្ដាល​ឱ្យ​ហូរទឹកភ្នែក​ ​តែ​ការ​យំ​គឺ​នៅពេល​ដែល​មនុស្ស​ជួប​ហេតុការណ៍​អ្វីមួយ​ដែល​ប៉ះទង្គិច​ផ្លូវចិត្ត​ខ្លាំង​ ​បាន​ជំរុញ​ឱ្យ​ក្រពេញ​ទឹកភ្នែក​ហូរចេញ​មក​ ​។​ ​បើនិយាយពីមនុស្ស​ប្រុស​មាន​ភាពរឹងមាំ​ជាង​មនុស្ស​ស្រី​ ​រឿងហេតុ​មួយចំនួន​ដែល​កើតឡើង​ទោះបីជា​ប៉ះទង្គិច​អារម្មណ៍​ប៉ុន​ណាក៏​គេ​មិន​ងាយ​នឹង​សម្រក់​ទឹកភ្នែក​ឡើយ ​។​ ​

​បើ​អីចឹង​តើ​មនុស្ស​ប្រុស​មិន​ចេះ​យំ​ទេ​មែនទេ​ ​?​ ​ចម្លើយ​មិនមែន​ដូច្នោះ​ឡើយ​នៅពេល​ដែលគេ​ឈឺចាប់​ដល់កម្រិត​ ​ឬ​ ​លទ្ធផល​ដែល​ផ្ទុយ​ខុសពី​ការ​រំពឹង​ទុក​របស់​គេ​ ​ដែលគេ​បាន​ដាក់ចិត្ត​ដាក់​កាយ​ក្នុង​រឿង​នោះ​ ​តែ​បែរជា​ជួប​រឿង​ខកបំណង​ ​ទោះ​គេ​ជា​មនុស្ស​រឹងមាំ​ប៉ុនណា​ក៏​មិន​អាច​ទប់ទឹក​ភ្នែក​មិន​ឱ្យ​ស្រក់​ចុះ​បាន​ដែរ​ ​។​ ​ចុះ​មនុស្ស​ប្រុស​ចេះ​យំ​ព្រោះតែ​រឿង​ស្នេហា​គេ​ជា​មនុស្ស​បែប​ណា​ ​?​ ​តាម​ចរិត​និស្ស័យ​ ​មនុស្ស​ប្រុស​ដែល​ចេះ​យំ​ ​គឺជា​អ្នក​ដែល​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន​ ​មិនថា​ទំនាក់ទំនង​ជាមួយ​មិត្តភក្ដិ​ ​ជាមួយ​គ្រួសារ​នោះ​ទេ​ ​ពិសេស​ជាមួយ​មនុស្ស​ដែលគេ​ស្រឡាញ់​ ​គេ​ព្រម​ហ៊ាន​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ទោះ​លះបង់​អ្វី​ក៏​ព្រម​ដើម្បី​មនុស្សម្នាក់​នោះ​ ​។​ ​

​និយាយ​ក្នុង​រឿង​ស្នេហា​គេ​តែង​ខ្វល់​គិតគូរ​សុខទុក្ខ​ដៃគូ​ម្ខាងទៀត​ ​ច្រើន​គិត​ពី​ខ្លួនឯង​ ​ដាក់ចិត្ត​ស្រឡាញ់​លើ​មនុស្សម្នាក់​នោះ​យ៉ាង​ជ្រាលជ្រៅ​ ​ក្ដី​សុខ​ ​ឬ​ ​ក្ដី​ទុក្ខរបស់​គេ​ ​ក៏​អាស្រ័យ​លើ​មនុស្សម្នាក់​នោះ​ដែរ​ ​។​ ​​ ​ក្នុង​មួយ​ជីវិត​របស់​គេ​មិន​ប្រាថ្នា​អ្វី​ផ្សេងទៀត​ឡើយ​ ​នៅពេល​ដែលគេ​បាន​ជួប​អ្នក​ដែល​ស្រឡាញ់​គេ​ស្មោះ​ព្រម​រួមសុខ​រួមទុក្ខ​ជាមួយនឹង​គេ​ ​ហើយ​គេ​នឹង​ថែរក្សា​ម្នាក់​នោះ​កាន់ដៃ​ ​ព្រម​មើលថែ​រហូតដល់​ចាស់​កោង​ខ្នង​មិន​រុញរា​ឡើយ​ ​។​ ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​ទោះបីជា​គេ​មាននិស្ស័យ​ល្អ​ប៉ុនណា​ ​តែ​គេ​ជា​មនុស្សម្នាក់​ដែល​ឧស្សាហ៍​ជួប​រឿង​ខកបំណង​ព្រោះតែ​គិត​ពី​អ្នកដទៃ​ច្រើនជាង​ខ្លួនឯង​ ​។

អ្នក​ដែល​បាន​មនុស្ស​ប្រុស​ដូចជា​គេ​ធ្វើជា​គូជីវិត​ចាត់ទុកថា​សំណាង​ខ្លាំង​ ​ព្រោះ​គេ​តែងតែ​ធ្វើ​ឱ្យ​អ្នកនោះ​មានតែ​ស្នាមញញឹម​ជួប​ក្ដី​សុខ​ច្រើនជាង​ក្ដី​ទុក្ខ​ ​មិនថា​ក្នុង​កាលៈទេសៈ​ណា​គេក​ម្រ​នឹង​ប្រើ​សម្ដី​ទ្រគោះបោះបោក​ ​ឬ​ ​កាយ​វិ​កា​ឆ្គាំឆ្គង​ណាមួយ​ឡើយ​ ​ព្រោះ​គេ​ជា​មនុស្ស​ដែល​ស្អប់​រឿង​ទាំងនេះ​ ​ព្រោះតែ​អារម្មណ៍​ ​និង​ ​មនោសញ្ចេតនា​របស់​គេ​ចង់​ជួប​តែ​រឿង​ល្អ​ៗ​ក្នុង​ជីវិត​ ​។​ ​ដូច្នេះហើយ​អ្នក​នៅ​ក្បែរ​គេ​ក៏​មិន​ត្រូវ​ជួប​រឿង​ទាំងនេះ​ដែរ​ ​៕​ ​

ប្រភព ៖ និស្ស័យមនុស្ស

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់