Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 Crush គេម្នាក់ឯង ៥ ឆ្នាំ អត់ហ៊ានសារភាព ទីបំផុតស្ពាយឈ្មោះ Single អត់លិឍ
ស្នេហាស្នេហ៍ហឺត

Crush គេម្នាក់ឯង ៥ ឆ្នាំ អត់ហ៊ានសារភាព ទីបំផុតស្ពាយឈ្មោះ Single អត់លិឍ

អត្ថបទដោយ​៖ សាកល សីហា ១៤, ២០២១

តាមពិត​ធម្មជាតិ​មនុស្ស​តែងមាន​ក្តី​ស្រឡាញ់ និង គូជីវិត​ដែល​មិនអាច​ប្រកែក​បាន ទោះ​អ្នកនោះ​ប្រុស ឬ ស្រី​, ខ្មៅ ឬ ស​, ស្គម ឬ ធាត់​, ទាប ឬ ខ្ពស់​, ស្អាត ឬ មិន​ស្អាត​, មាន ឬ ក្រ​ឡើយ ។​

​មនុស្ស​ម្នាក់ៗ​ត្រូវតែមាន​តម្រូវការ​ស្នេហា ប៉ុន្តែ​សម្រាប់​ស្នេហា​របស់ខ្ញុំ​នៅពេលនេះ​មានតែ​ចំពោះ​គ្រួសារប៉ុណ្ណោះ ព្រោះ​ខ្ញុំ​ហាក់​រាង​ច្រាល​នឹង​ការ​មាន​អារម្មណ៍​ស្នេហា ដែល​រង​ការឈឺចាប់​កន្លងមក ខ្ញុំ​គ្មាន​ភាពក្លាហាន​នឹងមាន​វា​ក្នុង​ចិត្ត​ទៀតឡើយ ។ តាមពិត​ខ្ញុំ​ក៏​ធ្លាប់មាន​អារម្មណ៍​ស្នេហា និង បាន​ស្រឡាញ់​មនុស្ស​ម្នាក់​ដែរ ប៉ុន្តែ​ដោយសារតែ​ជា​ស្នេហា​ខុស​ធម្មជាតិ ទើប​ខ្ញុំ​បានត្រឹមតែ​លួច Crush គេ​ម្នាក់ឯង ។​

​រយៈពេល ៥ ឆ្នាំ​ដែល​ខ្ញុំ​បាន​លួច​ស្រឡាញ់​គេ និង ស្រឡាញ់​គេ​ខ្លាំង​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។ ដំបូង​ខ្ញុំ​បាន​សួរ​ខ្លួនឯង តើ​ស្រឡាញ់​គេ​បាន​ដោយ​របៀប​ណា បើ​ទាំង​ដឹងថា​វា​ជា​ស្នេហា​មួយ​ដែល​សឹងតែ​គ្មាន​ផ្លូវ​នឹង​អាច​ដើរ​ទៅមុខ​ជាមួយ​គេ​រួច​នោះ ? ទោះជា​យ៉ាងនេះ​ក្តី រាល់ពេល​បន្តិចបន្តួច​ដែល​ខ្ញុំ​បានឃើញ​មុខ​គេ និង នៅក្បែរ​ពេលខ្លះ ដែល​ភាគច្រើន​ត្រឹម​នៅ​កន្លែងធ្វើការ​ក្តី ខ្ញុំ​តែងមាន​អារម្មណ៍​សុភមង្គល កក់ក្តៅ និង បេះដូង​លោត​ញាប់​គ្រប់ពេល ។​ តើនេះជាអារម្មណ៍អ្វី ? ហេតុតែស្រឡាញ់គេ ឆ្កួតជាម្នាក់ឯង ?

​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ខ្ញុំ​តែងតែ​ចង់​សារភាព​ប្រាប់​គេ​ថា​ខ្ញុំ​ស្រឡាញ់​គេ ទោះបី​ទាំង​ដឹងថា​គេ​ក៏​ប្រហែលជាមាន​ចិត្ត​ខ្លះ​លើ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​សេចក្តីក្លាហាន​សារភាព​ពី​ទំហំ​ចិត្ត​ដែល​លួច​ស្រឡាញ់​គេមុន​នោះឡើយ តាំងពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​ដឹងថា​ខ្លួនឯងបាន​ស្រឡាញ់​គេ រហូតដល់​រយៈពេល ៥ ក្រោយ ក៏​ខ្ញុំ​នៅតែ​គ្មាន​ភាពក្លាហាន​ក្នុង​រឿងនេះ ព្រោះតែ​ខ្ញុំ​គិតថាខ្ញុំអាចមិនស័ក្តិសមជាមួយគេ និង មានបញ្ហាមួយចំនួនទៀត (សង្គម និង គ្រួសារ) ដែល​នេះ​ធ្វើឱ្យ​ខ្ញុំ​រារែក​ចិត្ត ។​

​មានពេលខ្លះ​ខ្ញុំ​ក៏បាន​បង្ហាញ​អារម្មណ៍​ថា​ស្រឡាញ់ និង យកចិត្តទុកដាក់​លើ​គេ​ខ្លាំង​នៅមុខ​មនុស្ស​ជាច្រើន ហើយ​គេ​ក៏​អាច​ដឹង​ពីអ្វី​ដែល​ខ្ញុំ​បានធ្វើ​ចំពោះ​គេ ប៉ុន្តែ​បានតែ​មួយពេលៗ​ប៉ុណ្ណោះ​ដែល​គេ​បាន​ឆ្លើយតប​ក្នុងន័យ​មានចិត្ត​មកវិញ រួចហើយ​ក៏​ហី​… ដោយ​ចាត់ទុក​ខ្ញុំ​ត្រឹម​ជា​មិត្ត​រួម​ការងារ​ធម្មតា ជាហេតុ​ធ្វើឱ្យ​ខ្ញុំ​រឹតតែ​គ្មាន​ភាពក្លាហាន​សារភាព​ត្រង់ៗ​ចំពោះ​ក្តី​ស្រឡាញ់​មួយ​នេះ ។​

​ទីបំផុត ៥ ឆ្នាំ​ដែល​ខ្ញុំ​ចិញ្ចឹមចិត្ត និង លាក់ទុក​ក្តី​ស្រឡាញ់​របស់ខ្លួន​ចំពោះ​រូបគេ​ត្រូវ​ខ្ទេច បន្ទាប់ពី​គេផ្សេង​មានចិត្តក្លាហាន​ជាង​ខ្ញុំ ​ចូលទៅ​សារភាព​ស្នេហ៍ត្រង់ៗចំពោះគេ ហើយ​គេ​នោះក៏បាន​ចូលរួមចំណែក​ឃុំគ្រង​ជីវិត​គេ ចំណែក​ខ្ញុំ​បានត្រឹមតែកើតក្តីឈឺចាប់ ​សម្លឹងមើល​មនុស្ស​ជាទី​ស្រឡាញ់​ត្រូវ​អ្នកដទៃ​ឱបក្រសោប និង មើលថែ​ជំនួស ជាមួយ​ការសោកស្តាយ​របស់ខ្ញុំ​ដែល​មិនមាន​សេចក្តីក្លាហាន​គ្រប់គ្រាន់​សារភាព​ស្រឡាញ់​គេ​មុនឱ្យបានអស់​ចិត្ត​ខ្លួនឯង ដោយមិនខ្វល់ពីចម្លើយបែបណា ? បទពិសោធ​នេះ ខ្ញុំ​មិនអាច​ឱ្យមាន​លើក​ទី ២ ឡើយ បើសិន​ខ្ញុំ​បាន​រកឃើញ​មនុស្ស​ត្រូវចិត្ត​ក្រោយៗ​ទៀត ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់