(វីដេអូ) ផ្អើលពេញ Tiktok! តារាប្រុស Mingyu កំពុងធ្វើឱ្យអ្នកគាំទ្រឈ្លក់វង្វេងខ្លាំង ដោយរូបរាងសង្ហាសាច់ដុំហាប់ណែន
កាលពីពេលថ្មីៗនេះ ក្រុមចម្រៀង SEVENTEEN បានទៅធ្វើដំណើរទៅប្រគំតន្រ្តីរយៈពេល ២ ថ្ងៃ នៅឯ Bulacan ក្នុងប្រទេសហ្វីលីពីន ដោយមានអ្នកគាំទ្រទៅទស្សនាផ្ទាល់យ៉ាងច្រើនកុះករ។
យ៉ាងណាមិញ អំឡុងពេលធ្វើការប្រគំតន្រ្តីយ៉ាងសប្បាយរីករាយ ក៏មានឃ្លីបវីដេអូខ្លីៗដែលបានមកពីអ្នកគាំទ្ររបស់ SEVENTEEN បានបង្ហោះចែកចាយពេញនៅលើបណ្តាញសង្គម Tiktok បានផ្តិតយកសកម្មភាពសប្បាយៗជាច្រើន ក្នុងការប្រគំតន្រ្តីនេះ។
ក្នុងនោះដែរ ឃ្លីបវីដេអូរបស់តារាចម្រៀងប្រុស Mingyu កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រក្នុងបណ្តាញសង្គម Tiktok ជាខ្លាំង ខណៈពេលលោកបានជជែកលេងជាមួយនឹងក្រុមអ្នកគាំទ្រ ទាំងខ្លួនបែកញើសសស្រាក់។
ទោះជាយ៉ាងណា ស្នាមញញឹម និង កែវភ្នែកដ៏ស្រទន់មានមន្តស្នេហ៍របស់តារាប្រុសរូបនេះ បានឆក់យកបេះដូងអ្នកគ្រប់គ្នានៅទីនោះ ឱ្យលង់ដកចិត្តមិនរួច ជាមួយនឹងពាក្យ ៣ ម៉ាត់របស់ Mingyu បាននិយាយទៅកាន់អ្នកទស្សនាថា៖ «ខ្ញុំស្រឡាញ់អ្នក» ហើយមានសំឡេងស្រែកហ៊ោយ៉ាងកងរំពងផ្អើលឆាកប្រគំតន្រ្តីតែម្ដង៕