Sornram ខំទាំងយប់ទាំងថ្ងៃ រកលុយចិញ្ចឹមកូនស្រីក្នុងបន្ទុក គ្មានពេលមើលថែខ្លួនរហូតធ្លាក់ក្នុងសភាពនេះ
រំឭកដល់ឈ្មោះ Sornram ប្រិយមិត្តប្រាកដជាចាំច្បាស់ណាស់ ព្រោះតារាប្រុសជើងចាស់រូបនេះលេចមុខក្នុងរឿងភាគថៃមិនតិចរឿងនោះឡើយ អ្វីដែលពិសេស ពីមុនសន្ទុះការគាំទ្របែបណា ពេលនេះ Sornram នៅក្តោបក្តាប់បានបានការងារពេញដៃ និង កេរ្តិ៍ឈ្មោះនៅដដែល ពោលគឺ កាន់តែចាស់កាន់តែហឹរ។
ដោយឡែក បើងាកមកមើលពីជីវិតឯកជនរបស់តារាប្រុសជើងចាស់រូបនេះវិញ បើទោះបីជាជោគជ័យចំពោះការងារសិល្បៈក៏ដោយ តែ Sornram ហាក់អភ័ព្វនឹងជីវិតគូណាស់ រៀបការមានកូនស្រីជាតំណក់ឈាមកំពុងតែពេញស្រឡាញ់ហើយ តែលោក និង ភរិយាបែរជាបែកបាក់លែងលះគ្នាទៅវិញ ដោយបន្សល់បំណងដៃកូនស្រីម្នាក់ក្នុងបន្ទុកទៀតផង។
យ៉ាងណាមិញ បន្ទាប់ពីក្លាយជាឪពុកគេមានកូនស្រីក្នុងបន្ទុកម្នាក់មក Sornram រឹតកាន់តែមិនព្រលែងការងារដែលចូលមក ខំទាំងយប់ទាំងថ្ងៃដើម្បីកូនស្រីតែម្នាក់ បើទោះជាមានវ័យ ៥០ ឆ្នាំក៏ដោយ។ លើសពីនេះទៅទៀតនោះ ថ្មីៗនេះមហាជនសម្តែងក្តីបារម្ភព្រាត គ្រាន់តែឃើញរូបភាពតារាប្រុសរូបនេះប៉ុន្មានសន្លឹក ក្នុងសភាពស្បែកយារធ្លាក់ ធ្វើឱ្យអ្នកគាំទ្របញ្ចេញមតិទាំងក្ដីអាណិតថា លោកខំណាស់ដើម្បីសន្សំលុយទុកឱ្យកូនស្រីតូចដែលនៅក្នុងបន្ទុក ដូច្នេះលោកមិនមានពេលថែខ្លួនគ្រប់គ្រាន់ឡើយ៕