ធ្លាប់ឮចាស់ៗថាសុបិនឃើញបាក់ធ្មេញនឹងមានសាច់ញាតិស្លា-ប់ គាត់មិនមែនចេះតែនិយាយៗទេគឺវាជាប្រផ្នួលមិនល្អពិតមែន
តើការយល់សុបិនទាក់ទងនឹងធ្មេញពិតជាមានទំនាយទាក់ទងទៅនឹងរឿងសិរីមង្គលល្អអាក្រក់ មែនឬយ៉ាងណា? ជាការពិតណាស់ បើនិយាយពីប្រជាជនកម្ពុជា កន្លងមកតែងតែមានការនិយាយតៗគ្នាពាក់ព័ន្ធនឹងរឿងនេះ ក្នុងនោះក៏មានជំនឿទាក់ទងនឹងរឿងសុបិនដូចគ្នា ដោយមនុស្សមួយចំនួនជឿថា សុបិនខ្លះជារឿងមង្គល ឬនាំលាភល្អ ចំណែកសុបិនខ្លះទៀតជារឿងអមង្គល ពោលគឺ នាំរឿងមិនល្អចូលមក។
តួយ៉ាង សុបិនពាក់ព័ន្ធនឹងរឿងធ្មេញ មនុស្សមួយចំនួនតែងជឿថា ប្រសិនបើសុបិនឃើញបាក់ធ្មេញ គឺ មានសាច់ញាតិស្លាប់ ចង់ដឹងថា តើគ្រប់ការយល់សុបិនបែបនេះពិតជាមានសាច់ញាតិបងប្អូនស្លាប់ពិតមែន ឬយ៉ាងណា? បើតាមការដកស្រង់អបិយជំនឿពីវេបសាយ Sanook បានបង្ហាញថា ការយល់យប្តឃើញបាក់ធ្មេញ ពិតជាមានប្រផ្នូលមិនល្អទៅតាមការយល់យប្តជាក់ស្ដែង។
ប្រសិនបើអ្នកយល់សុបិនឃើញបាក់ធ្មេញ អាចមានប្រផ្នូលថា មានសាច់ញាត់បងប្អូន ឬ មនុស្សដែលអ្នកស្គាល់ស្លាប់។ មួយវិញទៀត អ្នកគួរប្រយ័ត្នរឿងលុយកាក់ អ្នកអាចនឹងខាតបង់លុយកាក់ភ្លាមៗ ដូច្នេះមិនគួរផ្សងសំណាង ឬ ចង់បានលាភជ័យអំឡុងពេលនោះឡើយ។
ដោយឡែក បើអ្នកយល់សុបិនឃើញសណ្តកធ្មេញវិញ អ្នកគួរតែប្រុងប្រយ័ត្នជាមួយនឹងពាក្យសម្តី ពោលគឺមុននឹងនិយាយអ្វីត្រូវគិតឱ្យបានល្អិតល្អន់ជាមិនសិន ព្រោះពាក្យសម្តីខ្លះអាចធ្វើឱ្យអ្នកមានបញ្ហាជាមួយមនុស្សជិតខ្លួនក៏ថាបាន៕