មានដឹងឬអត់? នារីៗចូលចិត្តតាំងខ្លួនជាស្រីស្អាត ត្រូវការចំណាប់អារម្មណ៍ខ្លាំងពីប្រុសៗ កុំទាន់សប្បាយអរ ព្រោះអ្នកកំពុងតែកើតជំងឺមួយនេះ
ជំងឺ Hysteria គឺជាជំងឺមួយខ្វះក្តីស្រឡាញ់មួយដែលកើតមានទាំងមនុស្សប្រុស និង មនុស្សស្រី តែកុំទាន់យល់ច្រឡំវាមិនមែនជាជំងឺដែលខ្វះប្រុសមិនបាន ឬ ត្រូវការចំណងផ្លូវភេទនោះទេ ព្រោះមានមនុស្សមួយចំនួនបានយល់ច្រឡំថា ជំងឺ Hysteria ជាជំងឺខ្វះប្រុស ឬ ស្រីមិនបាន តែការពិតទៅវាជាជំងឺម្យ៉ាងដែលទាក់ទងជាមួយនឹងផ្លូវអារម្មណ៍ និង ទង្វើខុសធម្មតារបស់មនុស្ស ដែលបុគ្គលកើតជំងឺនោះភាគច្រើនជាមនុស្សដែលគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន គិតតែពីត្រូវការចំណាប់អារម្មណ៍ខ្លាំងពីមនុស្សជុំវិញខ្លួន នេះបើតាមការបញ្ជាក់ពីមន្ទីរពេទ្យ Petcharavej។
ដូច្នេះប្រសិនបើចង់ដឹងថា សភាព ឬ បុគ្គលិកលក្ខណៈអ្នកដែលកើតមានជំងឺនេះយ៉ាងណានោះ មកសង្កេតមើលលើប៉ុន្មានចំណុចខាងក្រោមនេះទាំងអស់គ្នា ៖
– ត្រូវការចំណាប់អារម្មណ៍ និង ប្រឹងធ្វើខ្លួនធ្វើយ៉ាងមិចឱ្យខ្លួនឯងលេចធ្លោខ្លាំង
– មិនសូវយល់អារម្មណ៍អ្នកដទៃ និង មិនសូវខ្វាយខ្វល់បារម្ភពីមនុស្សជុំវិញខ្លួន
– អារម្មណ៍ប្រែប្រួលលឿន ឆាប់ធុញ និង ជាមនុស្សឯកា
– អាចនឹងឈានដល់ធ្វើបាបផ្លូវចិត្តខ្លួនឯង ហើយមនុស្សប្រភេទនេះតែងតែទាមទាចំណាប់អារម្មណ៍ខ្លាំង ដោយមិនគិតថាវាផ្តល់ផលប៉ះពាល់អ្វីខ្លះដល់មនុស្សជុំវិញឡើយ។
ដោយឡែក ចំពោះមូលហេតុត្រួសៗដែលធ្វើឱ្យកើតមានជំងឺនេះអាចបណ្តាលមកពីកត្តាជាច្រើនដូចខាងក្រោម ៖
– ជាមនុស្សដែលខ្វះក្តីស្រឡាញ់ខ្លាំងពីមនុស្សជុំវិញខ្លួន
– ចួបរឿងខកបំណងច្រើន
– ហ្សែនតំណពូជ
– មិនទទួលបានការអប់រំដែលត្រឹមត្រូវ
– អ្នកជំងឺប្រភេទនេះទាមទាតែចំណាប់អារម្មណ៍ និង ចង់បានតែក្តីស្រឡាញ់ចូលចិត្តពីគេតែប៉ុណ្ណោះ មិនមែបមានន័យថាត្រូវការចំណាប់អារម្មណ៍ផ្លូវភេទនោះទេ៕