ទុកមិនចំណេញដកចេញមិនខាត! គួរ Unfriend មនុស្ស ៥ ប្រភេទនេះចោល ដើម្បីកុំឱ្យឃើញហើយស្ត្រេស
ហ្វេសប៊ុកបានក្លាយជាបណ្ដាញទំនាក់ទំនងសង្គមដ៏ធំបំផុតនៅលើពិភពលោក ហើយជាកន្លែងដែលប្រមូលផ្ដុំទៅដោយព័ត៌មាន ការកម្សាន្ត ចំណេះដឹង និងរឿងរ៉ាវគ្រប់យ៉ាងជុំវិញពិភពលោក ។ ក្នុងនោះដែរក៏ជាកន្លែងមួយដែលអាចផ្សារភ្ជាប់ទំនាក់ទំនងពីមនុស្សទៅមនុស្សម្នាក់ទៀត ។ យ៉ាងណាមិញមនុស្សជាច្រើនប្រភេទខុសៗគ្នា មានទស្សនៈខុសៗគ្នា ដែលពេលខ្លះប្រភេទមនុស្សខ្លះផ្ទុយពីអ្វីដែលជាអារម្មណ៍របស់អ្នក ។ ដូច្នេះហើយគួរតែ Unfriend ចោលទៅកុំឱ្យធុញថប់ ។ ក្នុងនោះរួមមាន៖
១. មនុស្សពូកែអួត
មនុស្សមួយចំនួន ចូលចិត្តយលហ្វេសប៊ុកជាទីលានបង្អួតសម្ញែងទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ។ ជួនកាលមនុស្សខ្លះមិនមានអ្វីបង្ហាញបង្អួតធំដុំដូចគេគ្រាន់តែបានរបស់ឆ្ងាញ់ហូបក៏ប្រាប់គេ ទិញទូរស័ព្ទថ្មីក៏ប្រាប់គេ ទិញស្បែកជើង កាបូប សុទ្ធតែបង្ហោះទាំងអស់ ។ បើអ្នកមិនចូលចិត្តមនុស្សអួតទេ មិនបាច់ទុកនាំទើសភ្នែកទេ Unfriend ចោលទៅ ។
២. អ្នកបង្ហោះ ឬស៊ែរតែរឿងអត់ប្រយោជន៍
ធ្លាប់ជួបទេ អ្នកខ្លះលេងហ្វេសប៊ុកគិតតែពីស៊ែៗ ស្អីក៏ស៊ែ រឿងខ្លះជារឿងប្រឌិត ព័ត៌មានគ្មានប្រភពច្បាស់លាស់ក៏ស៊ែ អ្នកបង្ហោះអីក៏ស៊ែ ។ អ៊ីចឹងហើយបើយល់ថា រឿងទាំងនោះគ្មានប្រយោជន៍គួរតែដឹងទេ សូម Unfriend អ្នកពូកែស៊ែ ពូកែបង្ហោះនោះចោលទៅ ។
៣. មនុស្សពូកែ Drama
អ្នកខ្លះទៀតពូកែខាងដ្រាម៉ាគ្រប់សព្វ បើរឿងធំដុំទៅមិនថាទេ តែខ្លះរឿងតូចតាចសោះក៏បង្ហោះទាមទារចំណាប់អារម្មណ៍ដែរ ។ បើគ្រាន់តែរឿងតូចតាចដោះស្រាយមិនចេញផង ទៅពឹងពាក់ការងារអីបាន Unfriend ចោលទៅមិនខុសទេ ។
៤. មនុស្សដែលចូលចិត្តទើសគេគ្រប់រឿង
ដោយអ្នកខ្លះទៀតចូលចិត្តតាំងខ្លួនជាតុលាការហ្វេសប៊ុក រឿងអីក៏ចេះ រឿងអីក៏ដឹង ពេលខ្លះមិនបានដឹងរឿងផ្ទៃក្នុងគេផងបង្ហោះជេរយកៗគ្មានគិតទាំងមិនមែនជាសាច់ញាតិគ្រួសារគេផងនោះ ។ មនុស្សពូកែទើសគេខុសរឿងបែបនេះ មិនយូរទេនឹងទើសអ្នកដែរនៅក្នុងថ្ងៃណាមួយមិនខាន គួរ Unfriend ចោលស្ងាត់ៗជារឿងល្អបំផុត ។
៥.មនុស្សដែលគ្មានទំនាក់ទំនងជាមួយនឹងយើងសោះ
ចំណែកឯមនុស្សមួយចំនួនទៀត Add ទៅអ្នកតែនៅពេលដែលទទួលធ្វើជា Friend ហើយមិនដែលឃើញចុច Like ឬ Comments អីសោះ ។ រឹតតែជាងនេះទៀតនោះមិនដែលឆាតជាមួយគ្នាទាល់តែសោះ ។ អ៊ីចឹងហើយទុកបានប្រយោជន៍អី Unfriend ចេញទៅទុកទទួលអ្នកណាដែលចង់រាប់អានអ្នកពិតប្រាកដល្អជាង ៕