មកស្គាល់បុគ្គល និង ព្រះសង្ឃល្បីៗ ៥ អង្គ/រូប តែងចែករំលែកចំណេះដឹងល្អៗ អ្នកលេងបណ្ដាញសង្គមគួរតាមដាន
ជាការពិតណាស់ ការប្រើប្រាស់បណ្ដាញសង្គម មិនខុសប៉ុន្មានអំពីការប្រើប្រាស់ឱសថឡើយ បើកាលណាលោកអ្នកប្រើវាក្នុងន័យខុស នឹងនាំអ្នកទៅជួបរឿងមិនល្អក្នុងជីវិត ប៉ុន្តែបើប្រើក្នុងន័យត្រូវ នឹងនាំលោកអ្នកទៅកាន់ផ្លូវល្អ ទទួលបានចំណេះដឹង និង ពុទ្ធិឈានទៅរកដំណើរជីវិតដ៏រុងរឿង។ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវផេកមានប្រយោជន៍ចំនួន ៥ ដែលតែងផ្ដល់នូវពុទ្ធិ ក៏ដូចជាចំណេះដឹងក្នុងការរស់នៅសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលមានដូចជា ៖
ផេករបស់វេជ្ជបណ្ឌិត តែងចែករំលែកនូវចំណេះដឹងផ្នែកសុខភាព ទម្លាប់ល្អក្នុងការរស់នៅ ក៏ដូចជាការលើកទឹកចិត្តក្នុងការធ្វើការងារ ក៏ដូចជាការរកស៊ី ជាដើម។
តាមរយៈផេកលោកគ្រូ ឃីម សុខហេង តែងចែករំលែកនូវគន្លឹះនៃជីវិត និង ជំនាញសម្រាប់ប្រើក្នុងការរស់នៅ ការងារ ការសិក្សា ក៏ដូចជាការរកស៊ី ជាដើម។
ភិក្ខុ វជិរប្បញ្ញោ គូ សុភាព ព្រះអង្គតែងចែករំលែកនូវធម៌អប់រំចិត្ត ជូនពុទ្ធបរិស័ទ ឱ្យមានចិត្តជ្រះថ្លា ទទួលបាននូវសេចក្ដីសុខ សេចក្ដីស្ងប់ ជាដើម។
អគ្គនាយក RFI លោក ហ្សង់ ហ្វ្រង់ស័រតាន់ តែងចែករំលែកនូវការវិភាគប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ មានទឡ្ហីករណ៍ ក៏ដូចជាអំណះអំណាងសមហេតុសមផល ដែលប្រិយមិត្តគួរតាមដាន។
ព្រះតេជគុណ ហាក់ សៀងហៃ តែងចែករំលែកនូវចំណេះដឹងទៅលើផ្នែកអក្សរសាស្ត្រខ្មែរ និង ព្រះធម៌ ជាដើម៕