មកស្គាល់មុខជេីងខ្លាំង ទទួលបាននិទ្ទេស A តែម្នាក់ ប្រចាំខេត្តទាំងពីរនេះ
លទ្ធផលប្រឡងបាក់ឌុបក្នុងឆ្នាំ ២០១៩ នេះ បេក្ខជនប្រឡងជាប់ទាំងអស់មានចំនួន ៧៩០៥២ នាក់ ត្រូវជា ៦៨.៦២% បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួន ៦៧.០៧% ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ៤៤៣ នាក់ ។ យ៉ាងណាមិញ ក្នុងចំណោមសិស្សនិទ្ទេស A ទាំងអស់ ខេត្តកោះកុង និង ខេត្តមណ្ឌលគិរី មានសិស្សទទួលបាននិទ្ទេស A តែម្នាក់ប៉ុណ្ណោះ ដែលសុទ្ធតែជាជើងខ្លាំងប្រចាំខេត្ត ។
-ប្អូនប្រុស ខន សុវណ្ណភូមិ ជាសិស្សនៃវិទ្យាល័យ កោះកុង
-ប្អូនស្រី មាស រតនា ជាសិស្សនៅវិទ្យាល័យហ៊ុនសែន មណ្ឌលគិរី