ហេតុតែគូគេ! គូស្នេហ៍វិទ្យាល័យពូកែ ជួបពូកែ ទីបំផុតបាននិទ្ទេស A ទាំងពីរនាក់
លទ្ធផលការប្រឡងបាក់ឌុបប្រចាំរាជធានីភ្នំពេញ និង ខេត្តកណ្តាលបានប្រកាសរួចរាល់កាលពីថ្ងៃទី ៩ ខែ កញ្ញាឆ្នាំ ២០១៩ ។ សិស្សដែលទទួលបាននិទ្ទេស A សរុបទូទាំងប្រទេសមានចំនួន ៤៤៣ នាក់ ។ ដោយឡែក ពិតជាគួរឱ្យរំភេីបមែនទែន ដោយមានគូស្នេហ៍មួយគូ ទទួលបាននិទេ្ទស A ដូចគ្នាទាំងគូតែម្តង ។ នេះបេីតាមរយៈ ការបង្ហោះរបស់ប្អូនប្រុស តេក ច័ន្ទវាសនា ដោយមានខ្លឹមសារថា ” Finally we can do it together ♥️?Ot mean na ke pay na ke te? ” មានន័យថា “ទីបំផុតយេីងធ្វេីវាបានទាំងពីរនាក់ហើយ! អត់មានអ្នកណាប៉ាវ អ្នកណាទេ” ។ គួរបញ្ចាក់ឱ្យដឹងផងដែរថា ប្អូនទាំងពីរជាសិស្សមកពីវិទ្យាល័យច្បាអំពៅ ។
ប្រភព៖ Tek Chanveasna