ការសិក្សា៖ ក្មេងនៅអាមេរិកចង់ល្បីលើ YouTube ឯក្មេងនៅចិនចង់ឡើងឋានព្រះច័ន្ទ
ការស្ទង់មតិថ្មីមួយលើក្មេងៗ បានបង្ហាញឱ្យឃើញថា ពួកគេមានទំនោរចង់ក្លាយទៅជាតារា YouTube ជាជាងក្លាយជាអាវកាសយានិក ។
ការស្ទង់មតិដែលធ្វើឡើងដោយគេហទំព័រ Harris Poll បានរកឃើញថា ក្មេងៗនៅសហរដ្ឋអាមេរិក និង ចងក្រភពអង់គ្លេស ចង់ក្លាយទៅជា YouTuber ឬ Vlogger ជាជាងអាវកាសយានិកដល់ទៅ ៣ ដង នៅពេលពួកគេធំឡើង ។
ការស្ទង់មតិខាងលើបានចោទសួរលើក្មេង ៣ ០០០ នាក់ ដែលមានអាយុចន្លោះពី ៨ ទៅ ១២ ឆ្នាំលើអាជីពចំនួន ៥ រួមមាន អាវកាសយានិក , តន្រ្តីករ , អត្ថពលិក , គ្រូបង្រៀន ឬ Vlogger/YouTuber ។ ខណៈក្មេងនៅសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេសភាគច្រើនជ្រើសយក Vlogger/YouTuber ក្មេងនៅចិនចំនួន ៥៦% និយាយថា ពួកគេចង់ក្លាយទៅជាអាវកាសយានិក ៕
ប្រភព ៖ businessinsider