សមត្ថភាពខ្លាំងល្បីកក្រើក ហុង ភារិន ក្លាយជាសិស្សឆ្នើមប្រចាំសាលាថៃ បានទទួលលិខិតសរសើរ
និស្សិតអាហារូបករណ៍សិក្សានៅប្រទេសថៃ កំពុងល្បីកក្រើកស្ទើរពាសពេញសាកលលោក ក្រោយយុវជនខ្មែររូបនេះបានបង្ហាញសមត្ថភាពដ៏អច្ឆរិយប្រចាំស្ថានីយទូរទស្សន៍ថៃ Workpoin Entertainment ដោយរូបគេអាចចងចាំលេខរាប់រយ រាប់ពាន់ខ្ទង់ និង ប្រក្រតិទិនជាច្រើនឆ្នាំទៀតផង ដែលមនុស្សដទៃទៀតមិនអាចធ្វើបាន ។
កាន់តែគួរឱ្យកោតសរសើរនោះ និស្សិតអាហាររូបករណ៍ ហុង ភារិន ដែលបានជាប់ជានិស្សិតឆ្នើមប្រចាំដេប៉ាតេម៉ង់វិទ្យាសាស្រ្ត និង នយោបាយផ្នែកការសិក្សាដោយទទួលបានលទ្ធផលល្អក្នុងការសិក្សារយៈពេល ៤ ឆ្នាំ កន្លងមក ដោយទទួលបានលិខិតសរសើរពីនាយកសាកលវិទ្យាល័យ រ៉ាឆាផាត់ឆៃយ៉ាភូមិ ផ្ទាល់ទៀតផង ៕