ក្រសួងអប់រំ ប្រកាសព័ត៌មានបន្ទាន់ រឿងសេវាធ្វើសញ្ញាបត្រក្លែងក្លាយ អាចប្រើការបាន
មានការចែករំលែកព្រោងព្រាតអំពីសេវាទទួលធ្វើសញ្ញាបត្របាក់ឌុប បរិញ្ញាបត្រ និង សញ្ញាបត្រផ្សេងទៀតដូចគ្នាបេះបិទ ព្រមទាំងមានលេខកូដក្រសួង អាចយកទៅប្រើការបាន ។ ការបង្ហោះ និង ចែកចាយនូវព័ត៌មាននេះបានធ្វើឱ្យក្រសួងអប់រំមចេញសេចក្ដីប្រកាសព័ត៌មានជាបន្ទាន់មួយ ចំពោះករណីនេះដែលធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និង កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងសាមីដែលកំពុងខិតខំធ្វើកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជាឱ្យមានលក្ខណៈល្អប្រសើរឡើង ។
តាមសេចក្ដីជូនដំណឹងបញ្ជាក់ថា សេវាទទួលធ្វើសញ្ញាបត្របាក់ឌុប ឬ សញ្ញាបត្រផ្សេងទៀតជាព័ត៌មានក្លែងក្លាយ ហើយបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកសិក្សាជាខ្លាំង ។ ក្រសួងកំពុងចាត់វិធានការណ៍ជាបន្ទាន់មួយចំនួនបុគ្គលដែលបានបង្ហោះចែកចាយនូវព័ត៌មានមិនពិតនេះ ។
សូមអានក្នុងសេចក្ដីប្រកាសព័ត៌មាន ៖
អត្ថបទ ៖ រាជ