ឃើញជំទាវ នៅ សុនិតា ស្រែកថាគ្មានយុត្តិធម៌ ស្រាប់តែជំទាវ ចន ច័ន្ទលក្ខិណា ចូលបញ្ចេញមតិភ្លែត
ថ្មីៗនេះ ជំទាវ នៅ សុនិតា ភរិយាសំណព្វចិត្តរបស់ឯកឧត្តម ទិត្យ ថាវរិទ្ធ កំពុងធ្វើឱ្យអ្នកគាំទ្រលើបណ្ដាញសង្គម ក៏ដូចជាមិត្តភក្ដិជិតដិតនៅក្នុងរង្វង់សិល្បៈជាច្រើន នាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង ងឿងឆ្ងល់ជាខ្លាំង ក្រោយឃើញលោកជំទាវ បង្ហោះសារប្លែកលើហ្វេសប៊ុកប្រកាសក្ដែងៗស្រែកថាគ្មានយុត្តិធម៌ ៖ «យុត្តិធម៌គ្មានទេសម្រាប់ខ្ញុំ ហើយដាក់កំហុសមកខ្ញុំទៀត ទាំងដែលខ្ញុំក្បាល ១ ខ្លួន ១ ចង់ធ្វើបាបខ្ញុំពួកអ្នកឯងសាហាវណាស់»។
ក្រោយការបង្ហោះរបស់ជំទាវ នៅ សុនិតា បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមនាំគ្នាបញ្ចេញយោបល់សួរនាំ ក៏ដូចជាលើកទឹកចិត្តជាច្រើនហូរហែ ក្នុងនោះ គេក៏ឃើញលោកជំទាវ ចន ច័ន្ទលក្ខិណា បានចូលទៅបញ្ចេញយោបល់ក្នុងន័យណែនាំ អប់រំដល់សិស្សប្អូន នៅ សុនិតា ក្នុងនាមជារៀមច្បង និង ជាអ្នករាប់អានគ្នាជិតដិតម្នាក់។
លោកជំទាវ ចន ច័ន្ទលក្ខិណា បានណែនាំទៅប្អូនស្រី នៅ សុនិតា យ៉ាងចិត្តត្រជាក់ក្រោមការផុសរបស់តារាស្រីរូបនេះថា ៖ «រក្សាភាពស្ងប់ស្ងាត់ទើបជាមនុស្សម៉ឺងម៉ាត់ មានគោលជំហរច្បាស់លាស់ និង គោរពតាមការសម្រេចចិត្តរបស់ខ្លួនឯង មួយគឺមួយ ពីរគឺពីរ បើនៅតែផុស និង រំឭក ស្មើនឹងចិត្តជាអ្នកសម្តែង»៕