មិននឹកស្មាន! ចេញពីប៉ុស្តិ៍លេខ ៣ ភ្លាម August ទៅចុះកុងត្រាសម្ដែងរឿង BL ភ្លែត ប៉ះដៃគូប្រុសវ័យក្មេងខ្ចីល្វក់
ដូចប្រិយមិត្តបានដឹងរួចហើយថា តារាសម្ដែងប្រុស August Vachiravit គឺជាតារាប្រុសម្នាក់ក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ហើយក៏ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនក្នុង និង ក្រៅស្រុកផងដែរ។ មិនត្រឹមតែមានសមត្ថភាពខ្លាំងក្នុងការសម្ដែង សូម្បីតែរូបសម្រស់ក៏តារាប្រុសរូបនេះធ្វើឱ្យស្រីៗបាក់ចិត្តមិនស្ទើរនោះដែរ។
យ៉ាងណាមិញ ក្រោយពីសម្ដែងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ មកច្រើនឆ្នាំ ពេលនេះអ្នកកំលោះ August បានអស់កុងត្រាហើយ។ ក្នុងនោះ លោកក៏មិនបានបន្តកុងត្រាជាមួយនឹងក្រុមហ៊ុនទៀតដែរ ដោយលោកត្រឡប់ទៅធ្វើជាតារាសម្ដែងឯករាជ្យ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ បន្ទាប់ពីបញ្ចប់កុងត្រាទៅអ្នកកំលោះ August បានប្រឡូកចូលសម្ដែងក្នុងរឿងភាគបែបបុរសស្រឡាញ់បុរសដែលហៅទូទៅថា BL។ ជាមួយនឹងការសម្ដែងនេះ August បានប៉ះដៃគូជាមួយនឹងអូន Mac Nattapat ដែលនាំឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង អន្ទះសារង់ចាំទស្សនាជាខ្លាំង៕