ទៀតហើយ! តួកគី រងការប្រហារដោយគ្រោះរញ្ជួយដីជាថ្មី បណ្ដាលឱ្យមនុស្សច្រើននាក់រងរបួស
បើតាមខាង European Mediterranean Seismological Center បានឱ្យដឹងថា កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ភាគខាងកើតប្រទេសតួកគី បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥.២ រ៉ិចទ័រ។
ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះដែរ ស្ថិតនៅក្នុងខេត្ត Malatya ដែលមានជម្រៅប្រមាណ ១១ គីឡូម៉ែត្រ។ ជាមួយគ្នានេះដែរ នៅក្នុងថ្ងៃតែមួយនេះ គ្រោះរញ្ជួយដីមួយផ្សេងទៀត ក្នុងកម្រិត ៤.២ រ៉ិចទ័រ ក៏បានវាយប្រហារខេត្ត Diyarbakir នៃភាគអាគ្នេយ៍ប្រទេសតួកគីផងដែរ។
តាមការបញ្ជាក់ពីក្រសួងសុខាភិបាលតួកគី បានឱ្យដឹងដែរថា យ៉ាងហោចណាស់មនុស្ស ២៣ នាក់បានរងរបួស ដោយក្នុងចំណោមជនរងគ្រោះទាំងនោះ ២២ នាក់រងរបួសក្នុងខេត្ត Malatya និង ម្នាក់បានរងរបួសនៅខេត្ត Adiyaman៕