Pooklook ត្រូវគេរិះគន់ថាញៀននឹងការកែសម្ផស្ស ស្រាប់តែនាងតបទៅវិញ ឮហើយក្អួតឈាម
Pooklook ជាតារាស្រីម្នាក់ ដែលតែងតែដក់ជាប់នៅក្នុងក្រសែភ្នែករបស់មហាជនអ្នកគាំទ្រជានិច្ច មិនថារឿងរ៉ាវជីវិតឯកជន ឬ ជីវិតស្នេហារបស់នាងឡើយ។ ពិសេសរឿងរ៉ាវស្នេហារបស់នាងតែម្តង ថ្វីដ្បិតតែមិនមានឈ្មោះជាសង្សារជាមួយ Mike ក៏ពិតមែន តែទំនាក់ទំនង និង ភាពផ្អែមល្ហែមនៅតែមានឱ្យគ្នាជានិច្ច។
លើសពីនេះទៅទៀត អ្វីដែលនឹកស្មានមិនដល់នោះ ទន្ទឹមនឹងនាងមានរូបរាងមុខមាត់ស្អាតហើយ តែនាងបែរជាត្រូវបានអ្នកគាំទ្រខ្លះរិះគន់ថានាងជាតារាស្រីញៀននឹងការកែសម្ផស្ស រហូតចង្កាវែងពិបាកមើលទៅវិញ។
យ៉ាងណាមិញ ទន្ទឹមនឹងមានការរិះគន់នេះដែរ តារាស្រី Pooklook ក៏មិនបាននៅស្ងៀមដោយនាងបានតបទៅវិញថា នាងមិនបានញៀននឹងការកែសម្ផស្សដល់ម្លឹងឡើង ហេតុដែលថ្ពាល់នាងប៉ោង ចង្កាវែង នាងមិនបានឆ្លងកាត់មុខកាំបិតវះកាត់កែសម្ផស្សឡើយ តែរឿងចាក់នេះចាក់នោះនាងធ្លាប់ដែរកន្លងមក តែមិនញឹកដូចទៅនឹងអ្វីដែលលើកឡើងឡើយ។ មួយវិញទៀត នាងក៏បានពន្លះអ្នករិះគន់ផាំងៗថា ខ្ញុំមិនចង់ឱ្យវាបែបហ្នឹងឡើយ អ្នកឯងយល់ទេ វាវែង (សំដៅលើចង្កា) ដោយខ្លួនឯងយល់ឬនៅ៕