ពពោះ ៤ ខែ ងិន ម៉ារ៉ាឌី ថែសម្រស់បានមួយអ៊េម ឥលូវបង្ហាញផ្ទៃពោះជាមួយរូបរាងស្រឡូន ស្អាតខ្លាំង!
ដូចដែលប្រិយមិត្តបានដឹងហើយ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២១ ងិន ម៉ារ៉ាឌី បានប្រកាសមានកូនជាលើកដំបូង ក្រោយរៀបអាពាហ៍ពិពាហ៍បានរយៈពេលមួយខែ។ ក្នុងនោះ គេឃើញមានមហាជនជាច្រើនបានសម្ដែងក្តីអបអរសាទរទៅកាន់នាងយ៉ាងច្រើនព្រោងព្រាត។
យ៉ាងណាមិញ បន្ទាប់ពីប្រកាសថាមានទម្ងន់ហើយ មួយរយៈធំមកនេះគេពុំសូវឃើញអ្នកនាង ងិន ម៉ារ៉ាឌី បង្ហាញមុខលើបណ្ដាញសង្គមហ្វេសប៊ុកញឹកញាប់ដូចកាលពីមុនឡើយ ដែលនាំឱ្យមហាជន តែងតែសួរសុខទុក្ខទៅកាន់នាងជារឿយៗ។
ដោយឡែក គិតមកដល់ពេលនេះ បវរកញ្ញា ងិន ម៉ារ៉ាឌី បានពពោះរយៈពេលជិត ៤ ខែហើយ ដែលថ្មីៗនេះ ក៏បានឃើញបវរកញ្ញារូបនេះបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញរូបរាងផ្ទៃពោះរបស់នាង មើលទៅរូបសម្រស់របស់នាងនៅតែស្រស់ស្អាតឆ្វាចដៃជើងនៅស្រឡូនដដែល៕