បវរកញ្ញាចក្រវាលថៃឆ្នាំ ២០១៥ ជាប់ Top 10 MU ទម្លាយទាំងទឹកភ្នែក ធ្លាប់ផុងខ្លួនក្នុងបំណុល
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងថៃ ជាពិសេសផ្នែកប្រកួតសម្រស់មុខជាធ្លាប់បានស្គាល់ Natt Aniporn តារាសម្តែងស្រី ដែលកើតចេញពីការប្រកួត Miss Universe Thailand ឆ្នាំ ២០១៥ ហើយបានជាប់ Top 10 នៅលើឆាក Miss Universe អន្តរជាតិឆ្នាំ ២០១៥។
ក្រោយបោះជំហានចូលវិថីសម្តែងមកជិត ១០ ឆ្នាំ តារាស្រីរូបនេះបានចេញមុខទម្លាយទាំងទឹកភ្នែកឱ្យដឹងថា ៖ «ពេលប្រឡូកចូលដំបូងៗ ជីវិតខ្ញុំលំបាកណាស់ ខំធ្វើការសងតែបំណុល តែក៏នៅសងមិនរួច ហើយម្ចាស់បំណុលគេក៏មករឹបអូសបំណុលផ្ទះយកទៅបាត់ ហើយត្រូវឱ្យយាយតាត្រឡប់ទៅរស់នៅផ្ទះចាស់នៅឯស្រុកកំណើត នៅឯឡាំប៉ាង ហើយខ្ញុំក៏រើមកជួលបន្ទប់គេ ដើម្បីធ្វើការបន្ត។ ផ្ទះដែលគេរឹបអូសនោះគឺជាផ្ទះញើសឈាមដែលខ្ញុំធ្វើការ ហើយទិញវាទុក»។
«ក្រោយអស់ផ្ទះនោះ ខ្ញុំក៏ខំធ្វើការសន្សំលុយ ហើយក៏អរគុណដល់ចាស់ទុំចិត្តល្អដែលឱ្យការងារខ្ញុំមកបន្តបន្ទាប់ ហើយក៏មានលទ្ធភាពដោះស្រាយបញ្ហា។ ហើយក៏ចាប់ផ្តើមជីវិតសារជាថ្មី ដោយសន្សំលុយទិញផ្ទះឡើងវិញ ពេលនេះគឺប្រសើរហើយ អរគុណជាខ្លាំងដល់កម្លាំងចិត្តពីអ្នករាល់គ្នា និងការព្រួយបារម្ភ ខ្ញុំមិនអីទេ ខ្ញុំអាចចាប់ផ្តើមជាថ្មីបាន មិនអស់សង្ឃឹមទេ ហើយសង្ឃឹមថាខ្ញុំអាចមានលទ្ធភាពទិញផ្ទះថ្មី ហើយអាចឱ្យក្រុមគ្រួសារខ្ញុំមករស់នៅជុំគ្នាវិញ»៕