(វីដេអូ) មិនលាក់លៀម! Goofy ទម្លាយធ្លាប់មានកំហុស ទើបខ្លាចមិនហ៊ានជួបមុខឪពុករហូតដល់ថ្ងៃប្រឡង The Rapper Cambodia
ក្រោយពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី The Rapper Cambodia រដូវកាលទី ១ និង ទទួលបាន Top 3 តារាចម្រៀងរ៉េបជំនាន់ថ្មី Goofy ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន។
ជាការពិត អ្នកនិយមតាមដានតារាចម្រៀងរ៉េបជំនាន់ថ្មីរូបនេះតាមរយៈការប្រឡងកន្លងមក ធ្លាប់បានដឹងខ្លះមកហើយពីរឿងរ៉ាវឯកជនរបស់លោកពាក់ព័ន្ធនឹងក្រុមគ្រួសារ ឪពុកម្តាយ របស់ Goofy។
យ៉ាងណាមិញ ក្នុងកិច្ចសម្ភាសក្នុងកម្មវិធី «ជីគឫសគល់តារា» កាលពីពេលថ្មីៗនេះ Goofy បានរៀបរាប់ទាំងអួលដើម-ក ពេលនឹកដល់ឈ្មោះឪពុកម្តាយរបស់លោក។ លើសពីនោះ Goofy ក៏បានឱ្យដឹងទៀតថា លោកធ្លាប់បានធ្វើកំហុសរហូតខ្លាចឪពុកមិនហ៊ានជួបមុខលោកមករហូត។
Goofy បានបន្តថា ៖ «ដោយកាលនៅពីក្មេងៗ ធ្លាប់ធ្វើខុសលក់របស់របរឪពុកធ្លាប់ទិញឱ្យ ទើបលោកមិនហ៊ានជួបមុខឪពុក តែដល់ថ្ងៃលោកឈានមកដល់ Play Off ទើបលោកប្រាប់ក្រុមគ្រួសារពីការប្រឡងចម្រៀងរ៉េប ហើយពេលនោះហើយ Goofy ចាប់ផ្តើមមានកម្លាំងចិត្តកាន់តែខ្លាំង នៅពេលឪពុករបស់លោកដើរមកសួរនាំពីការប្រឡង…»។
សូមទស្សនា វីដេអូខាងក្រោម៖