ស្ងាត់ៗ! បែកធ្លាយវីដេអូ Thisa បណ្តើរគ្នាជាមួយបុរសម្នាក់ ធ្វើឱ្យអ្នកគាំទ្រគិតថាគូស្នេហ៍ព្រាត
Thisa ជាតារាស្រីមួយរូបដែលលេចធ្លោមិនចាញ់កំពូលតារាជួរមុខឡើយ តាមរយៈស្នាដៃសម្តែងរបស់នាងតាំងពីដើមរហូតមកទល់បច្ចុប្បន្ន។ ទន្ទឹមនឹងការងាកំពុងតែជោគជ័យ អ្វីដែលអ្នកគាំទ្រកំពុងតែចាប់ក្រសែភ្នែកមើលជាងស្នាដៃសម្តែងរបស់នាងទៅទៀតនោះគឺ អ្នកគាំទ្រចង់ដឹង និង ចង់ឃើញថាតើពេលណានាងមានអ្នកស្អំបេះដូង។
យ៉ាងណាមិញ ក្រោយមហាជនចង់ឃើញមុខបុរសដែលនាងជ្រើសមកជាគូស្នេហ៍ ស្រាប់តែថ្មីៗនេះ បែរជាបែកធ្លាយរូបរបស់ Thisa បណ្តើរគ្នាជាមួយតារាប្រុស Yoro យ៉ាងស្និទ្ធស្នាលទៅវិញ រហូតធ្វើឱ្យមហាជនសង្ស័យព្រាតថាអ្នកទាំងពីរជាសង្សារនឹងគ្នា។ ក្នុងនោះ Thisa ថែមទាំងបានឆ្លើយតបទៅកាន់អ្នកគាំទ្រថា រូបភាពនោះជារូបភាពដែលនាងទៅផ្ទះ Yoro នៅខេត្តទៀតផង។
ទោះយ៉ាងណា នេះគ្រាន់តែជាការសង្ស័យរបស់មហាជនអ្នកគាំទ្រតែប៉ុណ្ណោះ រឿងពិតយ៉ាងណានោះ មានតែរង់ចាំស្តាប់ចេញពីមាត់សាមីខ្លួនទាំងសងខាងតែប៉ុណ្ណោះ៕