(វីដេអូ) ពិតៗ សកម្មភាពក្រៅឆាកពីក្រោយវីដេអូផ្ទេរតំណែងទេវតាឆ្នាំថ្មី កំពុងផ្ទុះការចាប់អារម្មណ៍
រយៈពេលប្រមាណជា ១ សប្តាហ៍ហេីយ ដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំថោះ បានបញ្ចប់សព្វគ្រប់ដោយស្នាមញញឹមរបស់ប្រជាពលរដ្ឋទាំងនគរ។
បេីលេីកពីវីដេអូនៃការចាក់ផ្សាយ និង ផលិតដោយទូរទស្សន៍ជាតិកម្ពុជា ឬ ទទក ក្នុងថ្ងៃទទួលទេវតាឆ្នាំថ្មីឯនោះវិញ ក៏ត្រូវបានអ្នកទស្សនាចងចាំនៅឡេីយដែរ ពីរូបភាព សំឡេង និង សកម្មភាពនានានៃការសម្តែងដោយតារាប្រុសស្រីជាច្រេីនរូបនោះ។
ងាកទៅមេីលបច្ចេកទេស និង សកម្មភាពក្រៅឆាកនៃការផលិតវីដេអូទទួលទេវតាឆ្នាំថ្មី ទេីបតែត្រូវបានមហាជនផ្ទុះការចាប់អារម្មណ៍ និង សរសើរយ៉ាងខ្លាំង ក្រោយពីផេក «ធីតាឯកសង្ក្រាន្ត» ចែករំលែកវីដេអូបង្ហាញពីការផលិតវីដេអូ របស់ក្រុមការងារ និង តារាសម្តែងនៃការថត ព្រមទាំងការសមមុនសម្តែងផងដែរ៕