ផ្អើលអស់គាំទ្រ! G-Dragon បង្ហាញមុខលើកដំបូង ឆ្លើយតបនឹងរឿងអាស្រូវពាក់ព័ន្ធគ្រឿងញៀន
ក្រោយពីលេចឮព័ត៌មានចចាមអារ៉ាមដែលបានចុះផ្សាយថា ស្តេចរ៉េប G-DRAGON មេក្រុម BIGBANG បានជាប់សង្ស័យពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ កាលពីពេលថ្មីៗកន្លងទៅនេះ។
មកដល់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមេធាវីរបស់តារាប្រុសរូបនេះ ក៏បានចេញសេចក្តីថ្លែងការណ៍បង្ហោះជាសាធារណៈបដិសេធទាំងស្រុង និង ចង់បង្ហាញពីភាពស្អាតស្អំរបស់ G-DRAGON ទៅកាន់សាធារណជនផងដែរ។
អស់ពេលមួយសប្ដាហ៍នេះ G-DRAGON បានរក្សាជំហរបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ខ្លួនមិនធ្លាប់ប្រើប្រាស់ថ្នាំញៀន និង មិនពាក់ព័ន្ធនឹងរបាយការណ៍នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឡើយ។ ក្នុងនោះដែរ តារាប្រុសរូបនេះ ថែមទាំងយល់ព្រមសហការជាមួយនឹងប៉ូលិសយ៉ាងសកម្ម ក្នុងការចូលដៃក្នុងការស៊ើបអង្កេតធ្វើតេស្តទឹកនោម និង សរសៃសក់ ដើម្បីស្វែងរកសារធាតុញៀន។
មកដល់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ តារាប្រុសរូបនេះ ក៏បានបង្ហាញមុខជាសាធារណៈនៅប៉ុស្តិ៍ប៉ូលិស និង នៅចំពោះមុខអ្នកសារព័ត៌មានដោយបានចោមរោមសាកសួរចម្លើយពីមាត់លោកផ្ទាល់ ក្រោយពី G – DRAGON ត្រូវបានគេចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។
ភ្លាមនោះដែរ តារាប្រុសរូបនេះក៏បានឆ្លើយតបទាំងទឹកមុខស្រស់ស្រាយ និង ញញឹមរាក់ទាក់ទទួលយកសំណួរ ហើយឆ្លើយយ៉ាងច្បាស់ថា៖ «ខ្ញុំពិតជាមិនបានពាក់ព័ន្ធនឹងគ្រឿងញៀនមែន ហើយខ្ញុំមកប៉ុស្តិ៍ប៉ូលិសដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្ញុំ»៕