ខើចទៅៗហើយ! នាវាមុជទឹក បាត់ខ្លួនក្នុងមហាសមុទ្រអាត្លង់ទិចនោះ សល់អុកស៊ីហ្សែនត្រឹម ៥ ម៉ោងទៀតទេ
នាវាមុជទឹក ដែលបានបាត់ខ្លួនក្នុងមហាសមុទ្រអាត្លង់ទិច ខណៈចុះទៅទស្សនាបំណែកសពកប៉ាល់ទីតានិចនោះ ត្រូវបានឱ្យដឹងថា មានផ្ទុកមនុស្ស ៥ នាក់ និង អាចមានអុកស៊ីហ្សែនគ្រប់គ្រាន់ប្រើប្រាស់ ត្រឹម ៥ ម៉ោងទៀតប៉ុណ្ណោះ។
ក្ដីសង្ឃឹមក្នុងការជួយសង្គ្រោះអ្នកដំណើរក្នុងនាវាមុជទឹករបស់ OceanGate បានធ្លាក់នៅសល់ត្រឹម ១ ភាគរយប៉ុណ្ណោះ ខណៈ អុកស៊ីហ្សែនលើនាវានោះ កាន់តែអស់ទៅៗ។ យ៉ាងណាមិញ ក្រុមអ្នករុករក នៅតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាព បើទោះបីជាក្ដីសង្ឃឹមតិចខ្លាំងប៉ុណ្ណាក៏ដោយ។
គួររំឭកផងដែរថា នាវាមុជទឹករបស់ក្រុមហ៊ុន OceanGate Expeditions បានដឹកអ្នកដំណើរសរុបទាំងអស់ ៥ នាក់ ដោយក្នុងនោះរួមមានមហាសេដ្ឋីសញ្ជាតិអង់គ្លេស Hamish Harding ផងនោះ បានមុជចុះក្នុងសមុទ្រនៅវេលាម៉ោងប្រមាណ ៤ ព្រឹកថ្ងៃទី ១៨ ខែមិថុនា ប៉ុន្តែបានបាត់ការទាក់ទងគ្នាជាមួយកប៉ាល់មេ MV Polar Prince រហូតដល់ពេលនេះ៕
ប្រភព៖ Dailymail