អាយុ ៤២ ឆ្នាំទៅហើយ មិននឹកស្មាន Bo Vanda ត្រូវចាញ់បោកគេ ព្រោះរឿងនេះ
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Bo Vanda ត្រូវបានជួបរឿងមិននឹកស្មានមួយដល់ថ្នាក់ចេញមកប្រកាសតឿនឱ្យមហាជនមានការប្រុងប្រយ័ត្ន ដោយនាងត្រូវបានជនបោកប្រាស់បង្កើតផេកក្លែងក្លាយបន្លំលក់ផលិតផល នាំឱ្យនាងជឿរហូតវេរលុយទិញតែត្រូវបានគេ Block ផលិតផលក៏ពុំបាន រីឯលុយក៏អស់ទទេៗ។
បើតាមការឱ្យដឹងពីតារាសម្ដែងស្រី Bo Vanda បានឱ្យដឹងថា នាងបានកុម្ម៉ង់អាហារសមុទ្រពីគណនីផេកមួយ តែដោយគេតម្រូវឱ្យវេរលុយមុនទើបដាក់គ្រឿងសមុទ្រឱ្យ ហើយនាងក៏ពុំបានចាប់អារម្មណ៍ជាការបោកប្រាស់ដែរ នាងក៏បានវេរលុយឱ្យ លុះរង់ចាំមិនឃើញឆែតសួរទើបដឹងថាបោកប្រាសព្រោះគេបាន Block គណនីនាងបាត់ទៅហើយ។
ទន្ទឹមនឹងជួបរឿងនេះ ក្នុងវ័យ ៤២ ឆ្នាំ នាងបានផ្តាំទៅមហាជនថាមុននឹងទិញទំនិញអ្វីតាមអនឡាញសូមមេត្តាពិនិត្យឱ្យបានត្រឹមត្រូវចៀសវាងជួបរឿងដូចនេះ លុយក៏អស់ ទំនិញក៏មិនបាន។ ដោយឡែក ពេលនេះនាងក៏បានទៅប៉ុស្តិ៍ប៉ូលិលដើម្បីប្តឹងវែកមុខជននោះមកទទួលទោសដែរ៕