គុណម្ចាស់ សាន សុជា លាចាកសិក្ខាបទរួចហើយ នេះជារូបភាពដំបូងក្នុងភេទជាគ្រហស្ថ បន្ទាប់ពីសឹក
ដូចដែលបានចុះផ្សាយមកហើយ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ លោកម្ចាស់គ្រូ សាន សុជា នឹងលាចាកសិក្ខាបទក្នុងថ្ងៃនេះ ដោយបានបង្ហោះនៅលើហ្វេសប៊ុកផេកផ្ទាល់របស់ លោកម្ចាស់គ្រូផងដែរ ជាមួយនឹងសារសរសេរបញ្ជាក់ថា៖ «សូមនមស្សកាលា និង ចម្រើនពរលា (សឹក ម៉ោង ៥ ល្ងាច ម៉ោងនៅអូស្រ្តាលី ថ្ងៃនេះ)»។
យ៉ាងណាមិញ មកដល់រសៀលថ្ងៃដដែល ក៏បានឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់គុណម្ចាស់ គីម តុង បានបង្ហោះសារជាមួយនឹងរូបថតជាច្រើនសន្លឹករបស់ លោកម្ចាស់គ្រូ សាន សុជា ដែលបានកំពុងរៀបចំក្នុងពិធីលាចាកសិក្ខាបទ នឹងបានមានដីកាយ៉ាងដូច្នេះថា៖ «លោកគ្រូឧបាសក សាន សុជា បានលាចាកសិក្ខាបទរួចរាល់ហើយ សូមសម្គាល់ថាលោកគ្រូជាឧបាសកតរៀងទៅ ជូនពរលោកគ្រូឧបាសកមានសិរីសួស្តីក្នុងជីវិតថ្មី️ ២០/០៥/២០២៣»៕