មាន់ចិនមួយក្បាល មានរោមរួញក្រញាញ់ ដូចគេអ៊ុត កំពុងល្បីលើបណ្ដាញសង្គម
សត្វមាន់ចម្លែកខុសគេ ដែលមានរោមរួញៗប្លែកគួរឲ្យទាក់ទាញ ត្រូវបានប្រទះឃើញនៅក្នុងភូមិមួយនៃខេត្ត Henan ប្រទេសចិន ។
មាន់ឈ្មោលមួយក្បាលនេះ ក្លាយជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា ដោយសារតែសោភ័ណភាពនៃរោមរួញៗរបស់វា ដែលមើលទៅគួរឲ្យស្រឡាញ់ជាខ្លាំង ។
បើតាមលោក Zhang Yang ម្ចាស់របស់មាន់ឈ្មោលដ៏ល្បីល្បាញនេះ បាននិយាយថា ពេលញាស់មក មាន់គកពណ៌ខ្មៅនេះ មានរូបរាងធម្មតាដូចមាន់ទូទៅក្នុងពេលប៉ុន្មានខែដំបូង តែរូបរាងរបស់វាចាប់ប្រែប្រួល ក្រោយពេលរោមចាស់ជ្រុះ ហើយចាប់ដុះរោមថ្មីដែលមានរាងរួញៗបែបនេះតែម្ដង ៕
ប្រភព៖ Dailymail