ទោះមានអ្នកគាំទ្រច្រើន តែព្រះនាងតូច ជេនណា ក៏មាន Idol ក្នុងព្រះទ័យដែរ គឺជាតារាស្រីចិនរូបនេះ
កាលពីពេលថ្មីៗកន្លងទៅនេះ ព្រះនាង នរោត្តម ជេនណា បានមានវត្តមានចូលរួមជាភ្ញៀវកិត្តិយសពិសេសផ្តល់បទសម្ភាសជាមួយនឹងសារព័ត៌មានចិន Global Times ពោរពេញដោយស្នាមញញឹម និង ភាពកក់ក្តៅ។
ក្នុងបទសម្ភាសនោះដែរ ព្រះនាង ជេនណា ក៏មានបន្ទូលទៅកាន់ពិធីករថា ទ្រង់ក៏មានតារាចិនជាតារាដែលពេញចិត្តមួយរូបផងដែរ។
តារារូបនោះ គឺតារាសម្ដែងស្រី Zhao Lusi ហើយសម្រាប់ភាពយន្តចិនដែលទ្រង់ចូលចិត្តគឺរឿង «Hidden Love» ជារឿងភាគចិនដែលមានតារាសម្ដែងស្រី Zhao Lusi ជាតួឯកស្រីផងដែរ៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ!