ភ្ញាក់ផ្អើល! ថ្ងៃនេះអ្នកទៅអាស្រមដើម្បីថ្វាយបង្គុំ ព្រះអង្គ ចន្ទ មន្នី នៅកំពង់ឆ្នាំង មិនឃើញព្រះអង្គគង់នៅទេ រហូតមានការវែកញែកព្រាត
នាពេលថ្មីៗនេះ ពុទ្ធបរិស័ទជាច្រើនបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង នាំគ្នាទៅប្រគេនចង្ហាន់ ហើយចង់ជួប ព្រះអង្គ ចន្ទ មន្នី គង់នៅអាស្រមមួយក្នុងខេត្តកំពង់ឆ្នាំងជាបន្តបន្ទាប់ ក្រោយបានជ្រាបនូវរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ពីព្រះអង្គ។
ទន្ទឹមនឹងនេះនឹងការផុសផុលទៅអាស្រមរបស់ព្រះអង្គនេះ ស្រាប់តែនីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ នេះ មានដំណឹងមួយថាបាត់ព្រះអង្គមិនឃើញគង់នៅអាស្រមក្នុងវត្តទេ។ នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៣ នេះដែរ បើតាមផេក Rithy Hangmeas ក៏បានបញ្ជាក់ពីការមិនឃើញព្រះអង្គគង់ក្នុងអាស្រមនេះ ដោយបានឱ្យដឹងថា មហាជនដែលបានទៅដល់កន្លែងអាស្រមព្រះអង្គ ចន្ទ មន្នី នៅខេត្តកំពង់ឆ្នាំងថ្ងៃនេះ បានប្រាប់មកថាបាត់ខ្លួនព្រះអង្គពីទីតាំងនោះហើយតាំងពីយប់មកម្ល៉េះ។ ប្រភពដដែលបានបន្តឱ្យដឹងទៀតថា អ្នកទៅនៅតែច្រើនកំពុងមើលមុខគ្នាសួគ្នាទៅវិញទៅមក គ្មាននណាមួយដឹងនោះឡើយ។
យ៉ាងណាមិញ ទោះបីជាមានការបញ្ជាក់បែបនេះក្ដី តាមរយៈការបង្ហោះសារខាងលើ ក៏គេឃើញមានការបញ្ចេញមតិពីដំណឹងរបស់ព្រះអង្គ ចន្ទ មន្នី ផ្សេងៗគ្នាផងដែរ។ សម្រាប់ដំណឹងជាក់លាក់ណាមួយអំពីព្រះអង្គនោះនៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ តែស្របគ្នានេះមានពុទ្ធបរិស័ទខ្លះបញ្ជាក់ឱ្យដឹងថា ព្រះអង្គពេលនេះកំពុង់ចូលរួមពិធីបុណ្យមួយនៅខេត្តកំពត៕