ប្រុសស្អាត Summer រំភើបខ្លាំង ទទួលបានឱកាសធ្វើជាពិធីករក្នុងកម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យលើកដំបូង
និយាយពីពិធីកររូបសង្ហា Summer បច្ចុប្បន្នជាពិធីករដ៏មានប្រជាប្រិយភាពទទួលបានការស្រឡាញ់ពេញចិត្តពីអ្នកគាំទ្រជាច្រើនជាមួយនឹងទេពកោសល្យពេញដោយវោហាស័ព្ទរបស់លោក ដែលកំពុងក្ដោបបានទីផ្សារខ្លាំងក្នុងអាជីពនេះ លេចមុខក្នុងកម្មវិធីតូចធំជាច្រើន។
ជាក់ស្ដែង ថ្មីៗនេះ គេក៏បានឃើញវត្តមានរបស់ពិធីកររូបសង្ហានេះ ក្នុងកម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យ Miss Grand Cambodia 2023 ក្នុងនាមជាពិធីករ ដែលបាននិយាយយ៉ាងរលូនល្អទទួលបានការសរសើរពីមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាផងដែរ។
ក្នុងនោះដែរ ក៏បានឃើញពិធីកររូបសង្ហាលោក Summer បានបង្ហោះសារបង្ហាញពីអារម្មណ៍រំភើបដែលទទួលបានឱកាសពីអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia អ្នកនាង អឹម សុគន្ធា ដែលបានឱ្យរូបលោកធ្វើជាពិធីករក្នុងកម្មវិធីដ៏ធំនេះ ដោយជាលើកដំបូងដែលលោកធ្វើជាពិធីករក្នុងកម្មវិធីប្រកួតសម្រស់។
ក្នុងនោះ លោក Summer បានសរសេររៀបរាប់ថា ៖ «អរគុណបងស្រីដែលជឿជាក់លើសមត្ថភាពខ្ញុំ អរគុណបងសម្រាប់ឱកាសដ៏អស្ចារ្យ ជាពិធីករនៃកម្មវិធី MISS GRAND CAMBODIA 2023 លើកទី ១ យប់មិញឱ្យពិធីករប៉ុន្មានពិន្ទុដែរ???»៕