អ៊េមអស់ស្ទះ! នារីម្នាក់ ធ្លាប់យកអាចម៍គោបិទពេញឡានផ្ទាល់ខ្លួន ដើម្បីការពារឡានកុំឱ្យក្ដៅ
កន្លងមក ធ្លាប់មានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជាច្រើន បានចាប់អារម្មណ៍ខ្លាំងទៅលើគំនិតច្នៃប្រឌិត របស់នារីជនជាតិឥណ្ឌាម្នាក់ ដែលបានយកអាចម៍គោមកបិទជុំវិញតួរថយន្តរបស់នាង ដើម្បីការពាររថយន្តពីសីតុណ្ហភាពក្ដៅ ដែលធ្លាប់មានរហូតដល់លើសពី ៤០ អង្សាសេ។
គេដឹងថា ប្រជាជនឥណ្ឌាកាលពីសម័យមុន គឺគេបានប្រើប្រាស់អាចម៍គោ ធ្វើជាជញ្ជាំងផ្ទះ និងកម្រាល ព្រោះអាចម៍គោជួយកាត់បន្ថយកម្ដៅចូលក្នុងផ្ទះនារដូវក្ដៅ និង ជួយរក្សាកម្ដៅពេលរដូវរងារ ដូច្នេះហើយ ស្របពេលជាមួយទីក្រុង Ahmedabad នៃប្រទេសឥណ្ឌា កំពុងជួបប្រទះអាកាសធាតុក្ដៅ រហូតដល់ ៤៥ អង្សាសេនេះ ទើបនារីមិនបង្ហាញឈ្មោះរូបនេះ ប្រើប្រាស់វិធីនេះតែម្ដង៕
ប្រភព៖ scmp