ហួសចិត្ត! ខំយកក្រដាសពេទ្យមកសុំច្បាប់គ្រូ ប៉ុន្តែត្រូវគ្រូសើច ព្រោះដាក់ថ្ងៃខែឆ្នាំខុសជ្រុលដល់ជាង ១០០ ឆ្នាំ
សារព័ត៌មាន Sanook នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ បានចុះផ្សាយរឿងហួសចិត្តមួយថា កូនសិស្សសាលាម្នាក់ដែលមានបញ្ហាសុខភាព ខំសុំពេទ្យធ្វើក្រដាសបញ្ជាក់ ដើម្បីបានសុំច្បាប់គ្រូ ប៉ុន្តែបែរជាជួបរឿងហួសចិត្តមួយទៅវិញ ពេលថតក្រដាសនោះហើយផ្ញើទៅឱ្យគ្រូ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា កូនសិស្សម្នាក់ដែលមានអាយុ ១៥ ឆ្នាំ បានធ្វើឱ្យគ្រូៗមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីគេបានបង្ហាញក្រដាសពេទ្យដើម្បីបញ្ជាក់សុខភាពថា គេពិតជាឈឺពិតមែន និង ត្រូវការដាក់ច្បាប់មួយថ្ងៃ ប៉ុន្តែក្រដាសច្បាប់នោះបែរជាអនុម័តបញ្ជាក់ពីស្ថានភាពសិស្សនោះតាំងពី ១២៤ ឆ្នាំមុន។
ជាក់ស្ដែង នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ នេះគ្រូសាលាដ៏ល្បីមួយរូបបានបង្ហោះរូបភាពលិខិតពេទ្យរបស់មន្ទីរពេទ្យរដ្ឋាភិបាល ដែលជាមន្ទីរពេទ្យក្នុងស្រុកធំមួយក្នុងខេត្តឈៀងម៉ៃ ដោយក្រដាសនោះបានបញ្ជាក់ថា សិស្សអាយុ ១៥ ឆ្នាំម្នាក់បានឈឺអំឡុងពេលប្រឡងប្រឡងឆមាស ព្រោះគេកើតគ្រុនឈាម ប៉ុន្តែក្នុងក្រដាសនោះបានដាក់កាលបរិច្ឆេទចាប់ពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៨៩៩ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៨៩៩ ។
យ៉ាងណាមិញ ក្រោយពីបានឃើញលិខិតពេទ្យនោះហើយ គ្រូហាក់ហួសចិត្តជាខ្លាំង និង បានបង្ហោះរូបភាពនោះទៅក្នុងបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន ព្រោះតែការលិខិតនោះបានបញ្ជាក់នៅឆ្នាំ ១៨៩៩ ឬ ១២៤ ឆ្នាំមុន ប៉ុន្តែពេលដែលសិស្សនោះបានទាក់ទងទៅមន្ទីរពេទ្យនោះ ទើបដឹងថាវាកើតឡើ់ងដោយសារកុំព្យូទ័រពេទ្យមានបញ្ហា៕
ប្រភព ៖ Sanook