ចង់រៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យកាន់តែប្រសើរ ចូលរួមកម្មវិធីនេះមិនខកចិត្តនោះទេ
The Platform គឺជាវេទិកាដែលមានគោលដៅបង្កើនភាពច្នៃប្រឌិត ហើយត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសដល់សាធារណជនទាំងអស់អាចស្វែងយល់ ចែករំលែក និងភ្ជាប់ទំនាក់ទំនងដែលនាំឲ្យឆ្ពោះទៅរកអនាគតកម្ពុជាដ៏ល្អប្រសើរ។ គួរបញ្ជាក់ផងដែរថា វេទិកាទីមួយរបស់ The Platform ដែលជជែកអំពីសហគ្រិនភាព ត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យកាលពីខែកុម្ភៈកន្លងទៅនេះ។ ក្នុងនោះ ឮកម្មវិធីនេះទទួលបានការគាំទ្រជាខ្លាំងពីអ្នកចូលរួមផ្ទាល់ ក៏ដូចជាអ្នកតាមដានតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ The Platform ។
ដោយប្រកាន់ខ្ជាប់នូវគោលដៅរបស់យើង The Platform នឹងត្រលប់មកវិញម្ដងទៀតជាមួយវេទិកាទីពីរក្រោមប្រធានបទ «លុយសំខាន់ បង្កើតយុទ្ធសាស្រ្តគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក» ដែលនឹងប្រព្រឹត្តឡើងនៅ ថ្ងៃសៅរ៍ ទី27 ខែមេសា ឆ្នាំ 2024 ចាប់ពីម៉ោង 1 រសៀល ដល់ 5 រសៀល នៅ The Atom ។ កម្មវិធីនេះនឹងមានការពិភាក្សា ការចោទសំនួរ និងចម្លើយ ក៏ដូចជាការចែករំលែកបទពិសោធ រវាងអ្នកចូលរួម និងវាគ្មិនជំនាញ ដើម្បីយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុ ការវិនិយោគឆ្លាតវៃ និង ការរៀបចំគម្រោងហិរញ្ញវត្ថុឲ្យមានស្ថិរភាព។
វេទិកាទីពីរនេះនឹងមានការចូលរួមពីវាគ្មិនជំនាញ មកពីស្ថាប័នហិរញ្ញវត្ថុដូចជា លោកស្រី ធាម រមណី នាយិកាទំនាក់ទំនងគូភាគី – ប្រធានគ្រប់គ្រងតំបន់ នៃធនាគារ ABA Bank ។ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង លោកស្រី ស៊ូ ហ្សូលីដា នាយកគ្រប់គ្រង នៃ Prestige Consulting
សូមកុំភ្លេចចូលរួម វេទិកាទីពីររបស់ The Platform ទាំងអស់គ្នាណាដើម្បីចូលរួមពិភាក្សា និង ទទួលបានចំណេះដឹង គំនិតល្អៗអំពីការការរៀបចំគម្រោង ការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាការវិនិយោគដ៏ឆ្លាតវៃ និង មានឱកាស សំណេះសំណាលជាមួយវាគ្មិនផ្ទាល់ ព្រមទាំងបង្តើតទំនាក់ទំនងជាមួយអ្នកចូលរួមដ៏ទៃទៀត ដើម្បីទទួលបានបទពិសោធន៍ និងការចែករំលែកចំណេះដឹងផងដែរ។ សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះសូមចូលតាមតំណភ្ជាប់នេះ៖ https://bit.ly/the-platform-show-2
ជាមួយគ្នាផងដែរ វេទិកាទីពីររបស់យើងនឹងមិនអាចដំណើរការបានរលូននោះទេ បើគ្មានការចូលរួមពីដៃគូរសហការ និងអ្នកឧបត្ថម្ភរបស់យើងដែលមានដូចជា៖
● The Atom គឺជាកន្លែងធ្វើការរួមគ្នាដ៏ប្រណិតសម្រាប់គ្រប់ក្រុមការងារទាំងអស់មិនថាតូចឬធំ ជាមួយគ្រឿងបរិក្ខារ ដែលមានគុណភាពខ្ពស់ និងមានទីតាំងល្អស្ថិតនៅជាន់ទី ៦ក្នុង Vattanac Capital។
● BookMe+ គឺជាmobile app ថ្មីសម្រាប់ការជាវសំបុត្រចូលទស្សនាកម្មវិធី មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅ បទពិសោធន៍ និងការកំសាន្តនានាជាច្រើនឈានមុខគេក្នុងប្រទេសកម្ពុជា។
● 𝐂𝐢𝐧𝐞𝐒𝐭𝐮𝐝𝐢𝐨𝐬.𝐊𝐇 ដែលជាក្រុមហ៊ុនជំនាញផលិតភាពយន្តឯកសារ និង វីដេអូពាណិជ្ជកម្ម ហើយមានបទពិសោធន៍សហការផលិតជាមួយស្ថាប័នជាតិ និងអន្តរជាតិជាច្រើន។
● Anagata គឺជាក្រុមហ៊ុនរចនាដែលមានជំនាញលើការរៀបចំយុទ្ធសាស្ត្រ ការរៀបចំអត្តសញ្ញាណសម្រាប់ម៉ាកសញ្ញានៃអាជីវកម្ម និងការរចនាពុម្ពអក្សរផងដែរ។ Anagata មានយុទ្ធសាស្ត្រ និងភាពច្នៃប្រឌិតខ្ពស់ ដើម្បីជួយឲ្យម៉ាកសញ្ញាល្បីៗជាច្រើនទទួលបានជោគជ័យនៅក្នុងទីផ្សារ។
● Tunh Creative គឺជាភ្នាក់ងារទីផ្សារថ្មីមួយ ដែលផ្តោតទៅលើការរចនា ការគ្រប់គ្រង និងផ្សព្វផ្សាយលើបណ្តាញសង្គម។
ដើម្បីតាមដានអោយកាន់តែច្បាស់ពីThe Platform អ្នកទាំងអស់គ្នាFollow Facebook page: https://www.facebook.com/theplatformkh