បង្ហាញសម្រស់ភរិយា ខៀវ សំភេទ មានកូន ៥ នាក់មែន តែនៅស្អាតគ្មានទាស់
កន្លងទៅជិត ២០ ឆ្នាំ មហាជនអ្នកគាំទ្រ ប្រហែលជាមិនទាន់ភ្លេចនៅឡើយទេពីអតីតពិធីករប្រចាំទូរទស្សន៍ស៊ីធីអិនលោក ខៀវ សំភេទ ដែលមកដល់ពេលនេះលោកបានរៀបការ និង បានចាកចេញទៅរស់នៅសហរដ្ឋអាមេរិក។
ពិតណាស់លោក ខៀវ សំភេទ ធ្លាប់ជាពិធីករដែលមានឈ្មោះបោះសំឡេងកាលពីប្រមាណជាង ១០ ឆ្នាំមុន តែក្រោយពីបានរៀបការជាមួយភរិយាជាអណិកជនរស់នៅសហរដ្ឋអាមេរិកកាលពីអំឡុងឆ្នាំ ២០០៥ រួចមក លោកក៏បានចាកចេញទៅរស់នៅជួបជុំជាមួយភរិយាយ៉ាងមានក្តីសុខ។ ចំណងអាពាហ៍ពិពាហ៍របស់អតីតពិធីករ ខៀវ សំភេទ បើគិតមកដល់ពេលនេះ មានរយៈជិត ២០ ឆ្នាំហើយ ដោយលោកក៏ទទួលបានចំណងដៃនូវកូនប្រុស កូនស្រីដ៏ស្រស់ស្អាតចំនួន ៥ នាក់។
បើនិយាយពីស្ថានភាពជីវិតរបស់អតីតពិធីករ ខៀវ សំភេទ នាពេលនេះវិញ គេបានកត់សម្គាល់ឃើញថា លោកកំពុងតែប្រើប្រាស់ជីវិតរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយា និង កូនៗទាំង ៥ របស់លោក (ស្រី ៣ នាក់ និង ប្រុស ២ នាក់) ដោយលោកតែងតែបានបង្ហាះបង្ហាញជារឿយៗលើបណ្តាញសង្គមនូវសកម្មភាពទាំងអស់នោះ។
យ៉ាងណាមិញ បើងាកមកមើលពីសម្រស់អតីតពិធីករ ខៀវ សំភេទ វិញ បើទោះជាមានកូន ៥ នាក់ពិតមែន ប៉ុន្តែលោកក៏តែមានភាពស្រស់សង្ហាដដែល មិនចាញ់កាលលោកនៅកំលោះនោះទេ ហើយបើសម្លឹងទៅមើលភរិយារបស់លោកទៀតសោត ក៏កាន់តែនៅក្មេង ស្រស់ស្អាតមិនធម្មតាដែរ៕
រូបថត ៖ ហ្វេសប៊ុក