ក្រោយផ្ទុះរឿងបង្កាត់ភ្លើងស្នេហ៍ជាមួយកូនថៅកែ CP ឥឡូវ Bella ចេញមុខហើយ ដោយទម្លាយបែបនេះ
ក្រោយផ្ទុះរឿងរ៉ាវស្នេហ៍ស្រពេចស្រពិលរវាងតារាស្រី Bella និង លោក Will Chawin កូនប្រុសថៅកែ CP មក មិនថាអ្នកគាំទ្រ ឬអ្នកក្នុងសិល្បៈនោះទេ ហាក់នៅមិនសុខឡើយ ពោលគឺ ចង់ដឹងការពិតជាខ្លាំងថា អ្នកទាំងពីរពិតជាមានទំនាក់ទំនងគ្នាដែរ ឬក៏អត់?
យ៉ាងណាមិញ បន្ទាប់ពីមហាជនរង់ចាំដំណឹងយ៉ាងអន្ទះសាហើយនោះ ឃើញថាកន្លងមក មានតែអ្នកជំនិតនឹងតារាស្រី Bella ប៉ុណ្ណោះ ដែលចេញមុខមកបង្ហើបដំរួយថា នៅក្នុងថ្ងៃ Event ខាងមុខ នាងនឹងបកស្រាយការពិតហើយជុំវិញរឿងនេះ។
ដោយឡែក នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤ ព្រឹកនេះ Bella បានបង្ហាញខ្លួនក្នុង Event ហើយ បន្ទាប់ពីផ្ទុះរឿងបង្កាត់ភ្លើងស្នេហ៍ជាមួយកូនប្រុសថៅកែ CP ដោយនាងបាននិយាយថា អភ័យទោសផងសម្រាប់ថ្ងៃនេះ នាងមិនអាចទម្លាយអ្វីបាននោះទេពាក់ព័ន្ធរឿងចចាមអារាមស្នេហ៍ តែនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ នាង និង អ្នកចាត់ការផ្ទាល់ខ្លួន ព្រមនឹងទម្លាយខ្លះៗជុំវិញរឿងនេះហើយ៕