(វីដេអូ) តិចច្រឡំ K-Pop! Mina បញ្ចេញស្ទីលរាំថ្មី និង ច្រៀងជាភាសាបរទេស ពីរោះខ្លាំង
មហាជនអ្នកនិយមគាំទ្រ Influencer និង តារាចម្រៀងស្រី Mina ច្បាស់ជាបានដឹងមកហើយ ពីសមត្ថភាពសិល្បៈរបស់នាង ដោយតារាស្រីរូបនេះ មានទាំងសមត្ថភាព និង រូបសម្រស់ជាផ្នែកទទួលបានប្រជាប្រិយយ៉ាងខ្លាំងនោះ។
ម្យ៉ាងវិញទៀត អ្វីដែលជាជំនាញ និង ការឆក់បានបេះដូងអ្នកគាំទ្រនោះ គឺទេពកោសល្យនៃការរាំរបស់ Mina គឺពិតជាមានបច្ចេកទេស និង ក្បាច់រាំស្អាតឡូយដូចទៅនឹងតារា K-Pop យ៉ាងដូច្នោះ។
តួយ៉ាង ថ្មីៗនេះ តារាស្រីស្រស់សោភាខាងលើ បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនមានចំណងជើងថា «Tipsy» កំពុងទទួលបានការចាប់អារម្មណ៍ ក៏ព្រោះបទនេះ Mina បកស្រាយជាភាសាខ្មែរផង និងអង់គ្លេសផង។
លើសពីនោះអ្វីដែលកាន់តែជាប់ចិត្ត ក្នុង MV ពីមួយឈុតទៅមួយឈុត Mina បានបញ្ចេញក្បាច់រាំយ៉ាងរស់រវើកពោរពេញដោយថាមពល ភាពស្រស់ស្អាត និង ភាពជឿជាក់។ ក្នុងនោះ អ្នកគាំទ្រក៏បានលើកឡើងថា ក្បាច់រាំរបស់ Mina មិនចាញ់តារាចម្រៀង K-Pop នោះទេ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖