ក្មេងមែនតែខ្លឹម! ផ្ទុះការសរសើរ កូនសិស្ស ព្រះកាយ ច័ន្ទ ចូលរួមលេង Apsara Make Up បង្ហាញពីអរិយធម៌ខ្មែរ
រយៈពេលប៉ុន្មានថ្ងៃនេះ ការលេង Apsara Make Up បានបន្តចូលរួមជាច្រេីនពីបណ្តាអ្នកលេងបណ្តាញសង្គម TikTok នៅកម្ពុជា។ ក្នុងនោះ មិនថាតែការផាត់មុខ គ្រងឈុតអប្សរារបស់ខ្មែរនោះទេ តែក៏មានការតុបតែងនូវឈុតបុរាណ និង ឈុតបង្ហាញពីវប្បធម៌អរិយធម៌ខ្មែរជាច្រេីនដែរ។
ជាក់ស្តែង តាមរយៈការចូលរួមលេងការផាត់មុខខាងលើក្នុង TikTok គេឃើញមានភាគច្រើន គឺជាអ្នកសិល្បៈ និង អ្នកមានជំនាញផាត់មុខ។ ក្នុងនោះ គេក៏ឃើញមានសិល្បការិនីល្បីៗរួមមាន កញ្ញា សុខគា គីមលាង កញ្ញា វណ្ណប៊ី និង កញ្ញា ខាត់ ស្រីច័ន្ទ ក៏បានចូលរួមលេងដូចគ្នា។
យ៉ាងណាមិញ ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គម TikTok ក៏កំពុងចាប់អារម្មណ៍នឹងកុមារីមួយរូបឈ្មោះថា លីម ជូលីណា ជាកូនសិស្សហាត់រៀនផ្នែកសិល្បៈនៅឯ ព្រះកាយ ច័ន្ទ ក្លឹប និង ជាកូនសិស្សកញ្ញា ព្រះកាយ ច័ន្ទ ក៏បានចូលរួមលេងផងដែរ។
កុមារី លីម ជូលីណា ត្រូវបានមហាជនផ្ទុះការសរសើរដល់នាងតូចយ៉ាងខ្លាំង ដោយនៅក្មេងប៉ុណ្ណោះ តែមានស្មារតីចូលរួមបង្ហាញវប្បធម៌ អរិយធម៌ខ្មែរតាមរយៈការលេង Apsara Make Up នៅលើបណ្តាញសង្គម។ លើសពីនោះ អ្វីដែលកាន់តែគួរឱ្យសរសើរ បើតាមរយៈការបង្ហោះវីដេអូក្រៅឆាក ដែលចូលរួមតុបតែងពីអ្នកគ្រូ ព្រះកាយ ច័ន្ទ ដល់អូន ជូលីណា នោះវិញ គឺនាងតូចពិតជាស៊ូទាំងគេងបណ្តើរ ផាត់មុខបណ្តើរ៕
សូមទស្សនា វីដេអូខាងក្រោម៖